#ធនាគារជាតិគ្រោងដាក់ចេញលក្ខខណក្នុងការផ្តល់កម្ចី

Articles by Tag ធនាគារជាតិគ្រោងដាក់ចេញលក្ខខណក្នុងការផ្តល់កម្ចី

ធនាគារជាតិគ្រោងដាក់ចេញលក្ខខណក្នុងការផ្តល់កម្ចី ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ

ដោយ​ សឿន វណ្ណឌេត
ស្របពេលពិភពលោកកំពុងព្រួយបារម្ភ និងយកចិត្តទុកដាក់លើបញ្ហាការប្រែប្រួលអាកាសធាតុ ធនាគារជាតិនៃកម្ពុជាកាលពីពេលថ្មីៗបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី«ការគ្រប់គ្រងហានីភ័យបរិស្ថាន សង្គម និងអភិបាលកិច្ច»ដើម្បីបញ្ជ្រាបការយល់ដឹងអំពីបញ្ហាការប្រែប្រួលអាកាសធាតុដល់មន្ត្រីធនាគារ និងហិរញ្ញវត្ថុ។ ក្នុងនោះ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាលើទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកាត់បន្ថយការផ្តល់កម្ចី ដែលធ្វើឲ្យប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុ។