#Huawei ផ្តល់អាជ្ញាបណ្ណបច្ចេកវិទ្យា 5G សំខាន់ៗដល់ក្រុមហ៊ុន Oppo និង Samsung

Articles by Tag Huawei ផ្តល់អាជ្ញាបណ្ណបច្ចេកវិទ្យា 5G សំខាន់ៗដល់ក្រុមហ៊ុន Oppo និង Samsung

ក្រោយរងការបង្ក្រាបពីអាមេរិក ក្រុមហ៊ុន Huawei ផ្តល់អាជ្ញាបណ្ណបច្ចេកវិទ្យា 5G សំខាន់ៗដល់ក្រុមហ៊ុន Oppo និង Samsung

ដោយ​ ​ ខេមបូណូមីស
ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិន Huawei Technologies បានផ្តល់អាជ្ញាបណ្ណបច្ចេកវិទ្យាកម្រិត 5G សំខាន់ៗដល់ក្រុមហ៊ុនចិន Oppo ដែលជាគូប្រជែងខាងផលិតកម្មទូរទស័ព្ទស្មាតហ្វូនរបស់ខ្លួន នៅក្នុងជ័យជម្នះមួយសម្រាប់ម្ចាស់ជើងឯកបច្ចេកវិទ្យានៅចិន ខណៈដែលក្រុមហ៊ុន Huawei កំពុងព្យាយាមទប់ទល់នឹងការបង្ក្រាបរបស់សហរដ្ឋអាមេរិកទៅលើមហិច្ឆតាបច្ចេកវិទ្យារបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។