អាជ្ញាបណ្ណបច្ចេកវិទ្យា 5G

ក្រោយរងការបង្ក្រាបពីអាមេរិក ក្រុមហ៊ុន Huawei ផ្តល់អាជ្ញាបណ្ណបច្ចេកវិទ្យា 5G សំខាន់ៗដល់ក្រុមហ៊ុន Oppo និង Samsung


ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិន Huawei Technologies បានផ្តល់អាជ្ញាបណ្ណបច្ចេកវិទ្យាកម្រិត 5G សំខាន់ៗដល់ក្រុមហ៊ុនចិន Oppo ដែលជាគូប្រជែងខាងផលិតកម្មទូរទស័ព្ទស្មាតហ្វូនរបស់ខ្លួន នៅក្នុងជ័យជម្នះមួយសម្រាប់ម្ចាស់ជើងឯកបច្ចេកវិទ្យានៅចិន ខណៈដែលក្រុមហ៊ុន Huawei កំពុងព្យាយាមទប់ទល់នឹងការបង្ក្រាបរបស់សហរដ្ឋអាមេរិកទៅលើមហិច្ឆតាបច្ចេកវិទ្យារបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។
ក្រោយរងការបង្ក្រាបពីអាមេរិក ក្រុមហ៊ុន Huawei ផ្តល់អាជ្ញាបណ្ណបច្ចេកវិទ្យា 5G សំខាន់ៗដល់ក្រុមហ៊ុន Oppo និង Samsung

ក្រុម​ហ៊ុន Huawei បាន​និយាយ​កាល​ពីថ្ងៃ​សុក្រ ទី​៩ ខែ​ធ្នូ​​ថា កិច្ចព្រមព្រៀងអាជ្ញាបណ្ណប៉ាតង់ជាមួយ​ក្រុម​ហ៊ុន​ Oppo ​ដែល​ជាក្រុមហ៊ុន​ផលិតទូរស័ព្ទ​ស្មាតហ្វូន​ធំជាងគេទី៤​នៅ​ក្នុង​ពិភពលោកបើគិតក្នុង​ការដឹកជញ្ជូននាំចេញ​នោះ ​​​គឺជាកិច្ច​ព្រម​ព្រៀង​ធំបំផុតមិនធ្លាប់មានរបស់​ក្រុម​ហ៊ុន​​ Huawei ​ជាមួយក្រុមហ៊ុនចិន​មួយ ​ដោយ​គ្របដណ្តប់លើផ្នែកជាច្រើនរួមទាំង​អ៊ីន​ធឺណិត​ 5G និង​ Wi-Fi ក៏ដូចជាបច្ចេកវិទ្យាសំឡេង និងវីដេអូផងដែរ។​

ក្រុមហ៊ុន Huawei បាននិយាយថា ខ្លួនមានកិច្ចព្រមព្រៀងប៉ាតង់ឆ្លងដែន​ជាមួយក្រុមហ៊ុនចំនួន ២០​ រួមទាំងក្រុម​ហ៊ុន​ស្រុក និងបរទេសផងដែរ ហើយ​ក្រុម​ហ៊ុន​ Samsung គឺជាអ្នកទទួល​អាជ្ញាបណ្ណ​ដ៏ធំបំផុតពីក្រុម​ហ៊ុន​ Huawei ​នៅ​ក្នុងចំណោមក្រុមហ៊ុនបរទេសពាក់​ព័ន្ធ​នឹង​​ចំនួនឧបករណ៍​ដែលត្រូវ​បានលក់ និងប៉ាតង់​។ ចំណែក​​ក្រុម​ហ៊ុន​ Oppo វិញ​គឺជាក្រុមហ៊ុនក្នុងស្រុក​ដ៏សំខាន់បំផុត​ដែល​ទទួល​បានអាជ្ញាបណ្ណដូចក្រុម​ហ៊ុន​ Samsungនេះដែរ ផង​ដែរ​។

ក្រុមហ៊ុន Huawei បាននិង​កំពុង​ធ្វើការ​ពង្រីក​ប្រាក់​ចំណូល​​ពីការ​លក់​អាជ្ញាបណ្ណប៉ាតង់​​បន្ទាប់​ពីការ​ដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានរំខានដល់អាជីវកម្មផលិតស្មាតហ្វូន ​និងឧបករណ៍ទូរគមនាគមន៍​ស្នូលរបស់ខ្លួន។ Huawei គឺជាក្រុមហ៊ុនដំបូងគេក្នុងពិភពលោកដែល​បាន​បង្កើត​បន្ទះសំណុំបន្ទះឈីប​ 5G ​ប៉ុន្តែ​ក្រុម​ហ៊ុន​នេះ ​​បាន​បង្ខំ​ចិត្ត​បោះបង់ចោលការផលិត​បន្ទះ​ឈីប​នេះ​ បន្ទាប់ពីក្រុងវ៉ាស៊ីនតោន​បានទប់ស្កាត់យ៉ាងខ្លាំងពី​ការទទួល​បាន​បច្ចេកវិទ្យារបស់​​អាមេរិក​រួម​ទាំង​ក្រុម​ហ៊ុន​​ផ្គត់ផ្គង់បន្ទះឈីបកំពូលៗផងដែរ។ ​ឥឡូវនេះ​ក្រុមហ៊ុន​នេះ​អាចទិញបានតែបន្ទះឈីបសម្រាប់​​ទូរសព្ទចល័ត 4G ពីក្រុមហ៊ុន​ Qualcomm នៅ​សហរដ្ឋអាមេរិកតែ​ប៉ុណ្ណោះ​ ​ប៉ុន្តែវានៅតែគ្រប់គ្រងផលប័ត្រប៉ាតង់​ 5G ដ៏សម្បូរបែបដដែល​។

លោក អាឡាន ហ្វាន (Alan Fan)​ ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន Huawei បាន​និយាយនៅសន្និសីទព័ត៌មានថា ក្រុមហ៊ុន Huawei បានបង្កើតផលប័ត្រប៉ាតង់ ដែលមាន​តម្លៃ​ខ្ពស់ជាច្រើន​នៅក្នុងទីផ្សារពិភពលោកក្នុងវិស័យ​មួយ​ចំនួន​ដូចជា 5G និង​ Wi-Fi ព្រម​ទាំងសំឡេង និងវីដេអូជាដើម​។ កត្តា​នេះនឹងជួយឱ្យឧស្សាហកម្មរបស់ពួកគេ​បន្ត​​ការ​ច្នៃប្រឌិតថ្មី​ និង​ផ្តល់ឱ្យអ្នកប្រើប្រាស់នូវផលិតផល​ និងសេវាកម្ម​ដែលមានការប្រកួតប្រជែងកាន់តែច្រើន។

ក្រុម​ហ៊ុន Oppo ​បានប្រាប់​ព័ត៌​មាន​ Nikkei Asia ថា​ កិច្ចព្រមព្រៀង​អាជ្ញាបណ្ណ​​នេះ ​នឹងផ្តល់ឱ្យ​ក្រុម​ហ៊ុន​នេះ​នូវលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យា 5G កម្រិតខ្ពស់បំផុតរបស់ក្រុមហ៊ុន​ Huawei ​ ខណៈ​ដែលក្រុមហ៊ុន H​uawei នឹងអាចប្រើប្រាស់ប៉ាតង់មួយចំនួន​របស់​​ក្រុម​ហ៊ុន​ Oppo។ ​លោក អេដល័រ ហ្វឹង (Adler Feng)​ ប្រធានផ្នែកកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន Oppo ​បាននិយាយ​ថា ​វាជាយុទ្ធ​សាស្តឈ្នះ-ឈ្នះសម្រាប់ភាគីទាំង២​នេះ​។

ក្រុមហ៊ុន Huawei មិនបានបង្ហាញពីតម្លៃនៃកិច្ចព្រមព្រៀងនេះ​ទេ​ ប៉ុន្តែបាននិយាយថា ប្រាក់​ចំណូលរបស់ខ្លួន​ពីការផ្ដល់​​អាជ្ញាបណ្ណប៉ាតង់គឺមាន​ចន្លោះពី ១,២ ពាន់លានដុល្លារ​ទៅ ​១,៣ ពាន់​លានដុល្លារចាប់ពីឆ្នាំ២០១៩​ ដល់ឆ្នាំ២០២១ ហើយប្រាក់ចំណូលនេះកំពុងកើនឡើង​។​

បើនិយាយពីចំនួនប៉ាតង់ ដែលទទួលបានក្នុងឆ្នាំ២០២១​ គឺ​ក្រុមហ៊ុន Huawei ​បាន​ជាប់ចំណាត់​ថ្នាក់លេខ១​ទាំងនៅរដ្ឋបាលកម្មសិទ្ធិបញ្ញាជាតិរបស់​ចិន​ និងការិយាល័យប៉ាតង់របស់​អឺរ៉ុប​ និង​ជាប់​លេខ ៥ នៅការិយាល័យប៉ាតង់ ​និងពាណិជ្ជសញ្ញារបស់សហរដ្ឋអាមេរិក៕​




អត្ថបទបន្ទាប់


អ្នកឧកញ៉ា សៀ ឫទ្ធី ៖ មុនចូលប្រឡូកក្នុងវិស័យជំនួញ យុវជនគួរចេញធ្វើការយកបទពិសោធន៍សិន តែកុំឲ្យលើស៥ឆ្នាំ

ព័ត៌មាន
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុប ដែលជាអ្នកជំនួញដ៏ល្បីល្បាញមួយរូបនៅកម្ពុជាយល់ឃើញថា យុវជន ដែលគ្មានមុខ…

ប្រទេសសមាជិកកិច្ចព្រមព្រៀង «IPEF» ជួបប្រជុំទល់មុខជាលើកដំបូងនៅអូស្ត្រាលី

ព័ត៌មាន
ប្រទេសជប៉ុន អាមេរិក អូស្ត្រាលី និងប្រជាជាតិមួយចំនួនទៀត នៃក្របខណ្ឌសេដ្ឋកិច្ច ឥណ្ឌូប៉ាស៊ីហ្វិក ឬហៅកាត់ថា IPEF បាននិងកំពុងជួបប្រជុំទល់មុខគ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ