ព័ត៌មាន

ព័ត៌មាន​អំពី​សេដ្ឋកិច្ច និង​សង្គម អម​ដោយ​រូបភាព​ល្អៗ​និង​មាន​អត្ថន័យ ព្រមទាំង​វីដេអូ​គ្លីប។ ​ប្រធាន​បទ​នៃ​ដំណឹង និង​អត្ថបទ​ស៊ីជម្រៅ ត្រូវ​បាន​សម្រិត​សម្រាំង​ផ្ដោត​ទៅ​លើ​អ្វីៗ​ដែល​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់​នៅ និង​ធុរកិច្ច​របស់​លោក​អ្នក។

សិក្ខាសាលាស្ដីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា”

ដោយ​ ​ ខេមបូណូមីស
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច និងឯកឧត្តមបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។