#ជម្លៀសចេញពីម៉ារីយ៉ូប៉ូល

Articles by Tag ជម្លៀសចេញពីម៉ារីយ៉ូប៉ូល

ជាលើកដំបូងដែលមានបទឈប់បាញ់ពីរថ្ងៃនៅអ៊ុយក្រែន ខណៈពលរដ្ឋជាង១០០នាក់ត្រូវបានជម្លៀស

ដោយ​ វុធ ច័ន្ទតារា
ជនស៊ីវិលប្រហែល១០០នាក់ត្រូវបានជម្លៀសចេញពីរោងចក្រស្លរដែកតំបន់ Azov នៃក្រុងម៉ារីយ៉ូប៉ូល ភាគខាងកើតប្រទេសអ៊ុយក្រែន ក្រោយត្រូវបានឡោមព័ទ្ធអស់ពេលយ៉ាងយូរដោយកងទ័ពរុស្ស៊ី។ ការជម្លៀសជនស៊ីវិលនេះ ធ្វើទៅបានក៏ដោយសារតែ មានបទឈប់បាញ់យ៉ាងប្រសិទ្ធភាពមួយកាលពីចុងសប្តាហ៍នេះ។ នេះបើតាមការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ក្នុងខ្សែវីដេអូមួយកាលពីយប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទសប្តាហ៍នេះ។