#ការនាំចេញដូងប្រេងទៅអឺរ៉ុប

Articles by Tag ការនាំចេញដូងប្រេងទៅអឺរ៉ុប

ម៉ាឡេស៊ីព្រមានបញ្ឈប់ការនាំចេញដូងប្រេងទៅអឺរ៉ុប ក្រោយរងសម្ពាធពីច្បាប់បរិស្ថានថ្មីរបស់ប្លុកនេះ

ដោយ​ ​ ខេមបូណូមីស
ប្រទេសម៉ាឡេស៊ីបានព្រមានកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួនអាចបញ្ឈប់ការនាំចេញដូងប្រេងទៅកាន់សហភាពអឺរ៉ុប ដើម្បីជាការឆ្លើយតបទៅនឹងច្បាប់ថ្មី ដែលអឺរ៉ុបបានដាក់ចេញ ក្នុងគោលបំណងការពារព្រៃឈើ។ មែនទែនទៅ ប្លុកទាំង២៧ប្រទេសនេះ នាពេលកន្លងមក បានដាក់កំហិតការប្រើប្រាស់ប្រេងជីវឥន្ធនៈដែលចម្រាញ់ពីប្រេងដូង ដាំដោយការកាប់ព្រៃឈើ ហើយវិធានការនេះ បានដាក់សម្ពាធកាន់តែខ្លាំងលើប្រទេសដាំដុះដូងប្រេង និងនាំចេញទៅតំបន់នេះ ពិសេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីតែម្ដង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។