#ការអភិវឌ្ឍខេត្តព្រះសីហនុ

Articles by Tag ការអភិវឌ្ឍខេត្តព្រះសីហនុ

តើអ្នកជំនាញយល់ឃើញបែបណាខ្លះ ជុំវិញការអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង?

ដោយ​ សឿន វណ្ណឌេត
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជឿជាក់ថា ផែនការមេក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពហុបំណង វានឹងជួយទាក់ទាញវិនិយោគិនបរទេសឲ្យមកបោះទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត ខណៈដែលកន្លងមករាជរដ្ឋាភិបាលក៏បានត្រៀមខ្លួនជាស្រេចដើម្បីអភិវឌ្ឍខេត្តជាប់មាត់សមុទ្រមួយនេះ ដោយកន្លងមករដ្ឋាភិបាលចំណាយទុនរាប់រយលានដុល្លារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុ។ លើសពីនេះ វានឹងជួយលើកមុខមាត់ខេត្តព្រះសីហនុឲ្យក្លាយជាបណ្តុំឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ដ៏សម្បូរបែប។