#ការវិនិយោគបោកប្រាស់

Articles by Tag ការវិនិយោគបោកប្រាស់

គណៈកម្មការមូលបត្រកម្ពុជា ក្រើនរំឭកពលរដ្ឋប្រយ័ត្នចាញ់បោក ជនឆបោកដើរប្រមូលទុន រកស៊ីចូលហ៊ុនគ្នា

ដោយ​ ចាន់ មង្គល
គណៈកម្មការមូលបត្រកម្ពុជា បានអំពាវនាវសារជាថ្មីម្ដងទៀត ឲ្យសាធារណជនទាំងអស់ ប្រយ័ត្នចាញ់ការឆបោកបុគ្គល ឬក្រុមហ៊ុនមួយចំនួន ដែលកន្លងមកបានចេញផ្សព្វផ្សាយ និងទាក់ទាញប្រជាពលដ្ឋឲ្យដាក់ប្រាក់ វិនិយោគ នៅក្នុងគម្រោងរិនិយោគរួមរបស់ខ្លួន ឬដៃគូវិនិយោគនៅឯបរទេស ក្រោមរូបភាពជាការចូលហ៊ុនគ្នា ឬទិញចំណែកហ៊ុន នៅក្នុងគម្រោងវិនិយោគរួម ឬគម្រោងវិនិយោគលើអចលនទ្រព្យ ឬអាជីវកម្មជួញដូរទ្រព្យឌីជីថល ដូចជា Coin ជាដើម។