#កិច្ចប្រជុំដំបូងរបស់ក្រុមកាងារពិគ្រោះយោបល់នុយក្លេអ៊ែរ

Articles by Tag កិច្ចប្រជុំដំបូងរបស់ក្រុមកាងារពិគ្រោះយោបល់នុយក្លេអ៊ែរ

កូរ៉េខាងត្បូង និងអាមេរិកឈានឆ្ពោះទៅរៀបចំកិច្ចប្រជុំដំបូងរបស់ក្រុមកាងារពិគ្រោះយោបល់នុយក្លេអ៊ែរ

ដោយ​ ​ ខេមបូណូមីស
ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅសហរដ្ឋអាមេរិកបានឱ្យដឹងកាលពីថ្ងៃពុធថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងធ្វើការដើម្បីរៀបចំកិច្ចប្រជុំដំបូងរបស់ក្រុមការងារប្រឹក្សាយោបល់នុយក្លេអ៊ែរថ្មី (NCG)។ លោកថា សម្ព័ន្ធមិត្តទាំងពីរបានធ្វើឱ្យមាន«វឌ្ឍនភាព»ឆ្ពោះទៅរកការបើកកិច្ចប្រជុំលើកដំបូងនៃក្រុមពិគ្រោះយោបល់នេះ ដែលត្រូវបានបង្កើតឡើងក្រោមសេចក្តីប្រកាសរួមទីក្រុងវ៉ាស៊ីនតោនរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យើល និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កាលពីចុងខែមេសាកន្លងទៅ។