កូរ៉េខាងត្បូង និងអាមេរិក

កូរ៉េខាងត្បូង និងអាមេរិកឈានឆ្ពោះទៅរៀបចំកិច្ចប្រជុំដំបូងរបស់ក្រុមកាងារពិគ្រោះយោបល់នុយក្លេអ៊ែរ


ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅសហរដ្ឋអាមេរិកបានឱ្យដឹងកាលពីថ្ងៃពុធថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងធ្វើការដើម្បីរៀបចំកិច្ចប្រជុំដំបូងរបស់ក្រុមការងារប្រឹក្សាយោបល់នុយក្លេអ៊ែរថ្មី (NCG)។ លោកថា សម្ព័ន្ធមិត្តទាំងពីរបានធ្វើឱ្យមាន«វឌ្ឍនភាព»ឆ្ពោះទៅរកការបើកកិច្ចប្រជុំលើកដំបូងនៃក្រុមពិគ្រោះយោបល់នេះ ដែលត្រូវបានបង្កើតឡើងក្រោមសេចក្តីប្រកាសរួមទីក្រុងវ៉ាស៊ីនតោនរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យើល និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កាលពីចុងខែមេសាកន្លងទៅ។
អាមេរិកនិងកូរ៉េខាងត្បូងរៀបចំកិច្ចប្រជុំដំបូងរបស់ក្រុមកាងារពិគ្រោះយោបល់នុយក្លេអ៊ែរ

នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារយ៉ុនហាប់។ លោក ឆូ យុន ដុង (Cho Hyun-dong) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង នៅសហរដ្ឋអាមេរិក បានប្រាប់អ្នកសារព័ត៌មានថា នៅពេលដែលការគំរាមកំហែងរបស់កូរ៉េខាងជើងកំពុងលេចចេញជារូបរាងនោះ ការពិភាក្សាសម្រាប់កិច្ចប្រជុំដំបូងរបស់ក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ដែលព្រមព្រៀងគ្នារវាងដោយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងដំណើរការ។ លោកបានបន្ថែមទៀតថា ជាពិសេសប្រទេសសម្ព័ន្ធមិត្តទាំងពីរកំពុងចែករំលែកព័ត៌មាន និងពិភាក្សាអំពីវិធានការរារាំងនៅគ្រប់កម្រិត ចាប់តាំងពីពេលដែលប្រទេសកូរ៉េខាងជើងបានប្រកាសអំពីការបាញ់បង្ហោះយានអវកាសជាលើកទីពីរក្រោយពីបរាជ័យក្នុងការបង្ហោះផ្កាយរណបឈ្លបយកការណ៍កាលពីខែឧសភា។

គួររំលឹកឡើងវិញថា សេចក្តីថ្លែងការណ៍វ៉ាស៊ីនតោនត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី យូន ស៊ុក យើល និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលទ្វេភាគីនៅខែមេសាកន្លងទៅ។ ក្រោមសេចក្តីប្រកាសនេះ សហរដ្ឋអាមេរិកបានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ខ្លួនជាថ្មី ក្នុងការផ្តល់នូវមធ្យោបាយទប់ស្កាត់កាំជ្រួចកូរ៉េខាងជើងបន្ថែមទៀត ឱ្យកូរ៉េខាងត្បូង រួមទាំងការប្រើប្រាស់នុយក្លេអ៊ែរផង ដើម្បីជួយការពារសម្ព័ន្ធមិត្តកូរ៉េខាងត្បូង។

មន្ត្រីក្រុងសេអ៊ូលបាននិយាយកាលពីមុនថា កិច្ចប្រជុំដំបូងរបស់ក្រុមការងារពិគោះយោបល់នុយក្លេអ៊ែរ (NCG) នេះ អាចត្រូវបានធ្វើឡើងតាំងពីដើមខែមិថុនានេះម្ល៉េះ ប៉ុន្តែរហូតមកដល់ចុងខែហើយ កិច្ចប្រជុំដំបូងរបស់ក្រុមការងារនេះមិនទាន់បានកើតឡើងនៅឡើយទេ។

មន្ត្រីសហរដ្ឋអាមេរិកបានគូសបញ្ជាក់ថា ក្រុមការងារពិគ្រោះយោបល់នុយក្លេអ៊ែរ នឹងអនុញ្ញាតឱ្យទីក្រុងសេអ៊ូលផ្តល់នូវធាតុចូលមួយចំនួនអំពីរបៀបដែលសហរដ្ឋអាមេរិកគួរតែរៀបចំផែនការ គ្រប់គ្រង ឬសូម្បីតែអនុវត្តវិធានការទប់ស្កាត់នុយក្លេអ៊ែរ នៅពេលត្រូវប្រឈមុខជាមួយនឹងការគំរាមកំហែងនុយក្លេអ៊ែរដែលបង្កឡើងដោយកូរ៉េខាងជើង៕




អត្ថបទបន្ទាប់


អ្នកគាំទ្រព្រឹត្ដិការណ៍កីឡារាប់លាននាក់នៅអាស៊ីអាគ្នេយ៍ប្រើប្រាស់ TikTok អំឡុងពេលស៊ីហ្គេម

ព័ត៌មាន
អ្នកគាំទ្រព្រឹត្ដិការណ៍កីឡាប្រចាំតំបន់រាប់លាននាក់បានប្រើប្រាស់ TikTok ជាទម្រង់វីដេអូខ្លីៗលើទូរស័ព្ទដៃឈានមុខគេក្នុងការតាមដានដំណើរការនៃព្រ…

ឯកឧត្តម ស៊ុន ចាន់ថុល អះអាងថា ផ្លូវរថភ្លើងក្រោមដី និងលើអាកាសនៅភ្នំពេញត្រូវបានសិក្សាចប់ហើយ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា គម្រោងផ្លូវរថភ្លើងក្រោមដី និងលើអាកាសនៅរាជធានីភ្នំពេញត្រូវបានសិក្សាចប់ហើយ និងរំពឹងទទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ