ផ្លូវរថភ្លើងក្រោមដី និងលើអាកាសនៅភ្នំពេញត្រូវសិក្សាចប់ហើយ

ឯកឧត្តម ស៊ុន ចាន់ថុល អះអាងថា ផ្លូវរថភ្លើងក្រោមដី និងលើអាកាសនៅភ្នំពេញត្រូវបានសិក្សាចប់ហើយ


ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា គម្រោងផ្លូវរថភ្លើងក្រោមដី និងលើអាកាសនៅរាជធានីភ្នំពេញត្រូវបានសិក្សាចប់ហើយ និងរំពឹងទទួលបានក្រុមហ៊ុនមកបោះទុនវិនិយោគលើគម្រោងទាំងនេះក្នុងពេលឆាប់ៗ។ ក្រៅគម្រោងផ្លូវរថភ្លើងទាំងនេះ រាជរដ្ឋាភិបាលក៏កំពុងសិក្សាលើគម្រោងផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីរាជធានីភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅមួយបន្ថែមទៀតផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល អះអាងថា ផ្លូវរថភ្លើងក្រោមដី និងលើអាកាសនៅភ្នំពេញត្រូវបានសិក្សាចប់ហើយ

គោលបំណងនៃការស្ថាបនាផ្លូវរថភ្លើងទាំងនេះ គឺដើម្បីរួមចំណែកជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ ក៏ដូចជាជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ផ្លូវរថភ្លើងក្រោមដី និងលើអាកាសនៅក្នុងរាជធានីភ្នំពេញទំនងជាអាចលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះ។ បើតាមការអះអាងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនគម្រោងផ្លូវរថភ្លើងលើអាកាស និងក្រោមដីត្រូវបានសិក្សាចប់សព្វគ្រប់ហើយនៅឡើយតែរង់ចាំក្រុមហ៊ុនមកបណ្តាក់ទុន ដើម្បីអភិវឌ្ឍន៍តែប៉ុណ្ណោះ។ យ៉ាងណាមិញថ្នាក់ដឹកនាំក្រសួងសាធារណការរូបនេះរំពឹងថា គម្រោងនេះនឹងទទួលបានក្រុមហ៊ុនមកបណ្តាក់ទុនវិនិយោគក្នុងពេលឆាប់ៗខាងមុខនេះ។ ទន្ទឺមនឹងនេះរាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងសិក្សាគម្រោងផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅមួយខ្សែទៀតផងដែរ ដោយរំពឹងបញ្ចប់ការសិក្សានៅដំណាច់ឆ្នាំនេះ។ គោលបំណងនៃការស្ថាបនាផ្លូវរថភ្លើងទាំងនេះ គឺដើម្បីរួមចំណែកជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ ក៏ដូចជាជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីពេលកន្លងទៅ រាជរដ្ឋាភិបាលមិនចង់ចំណាយថវិកាជាតិទាំងស្រុងលើគម្រោងទាំងនេះនោះទេ ពោលគឺរាជរដ្ឋាភិបាលចង់ឲ្យមានការចូលរួមវិនិយោគពីក្រុមហ៊ុនជាតិ និងអន្តរជាតិ។ ឯកឧត្តមទេសរដ្ឋមន្ត្រីវាយតម្លៃថា គម្រោងនេះអាចនឹងបើកការដ្ឋានសាងសង់នៅក្នុងអាណត្តិក្រោយនេះ។ តែយ៉ាងណាមកទល់ពេលនេះយើងមិនទាន់ដឹងទេថា គម្រោងនេះគ្រោងចំណាយថវិកាប៉ុន្មាននោះទេ។

គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើឡើងក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលផ្តល់សេវាសាធារណៈនៅផ្សារទំនើបអ៊ីអនមានជ័យនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ ការដាក់ឲ្យដំណើរមណ្ឌលផ្តល់សេវាសាធារណៈទី៧នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជួយសម្រួល និងបង្ខិតសេវាឲ្យកាន់តែជិតប្រជាពលរដ្ឋ ដែលត្រូវការសេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រៅពីនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប ក្រសួងសាធារណការគ្រោងពង្រីកមណ្ឌលផ្តល់សវាសាធារណៈនេះទៅកាន់ខេត្តផ្សេងៗទៀតដូចជាបាត់ដំបង់ និងកំពង់ចាមជាដើម។ ទន្ទឹមនឹងបើកដំណើរការមណ្ឌលសាធារណៈនេះ ក្រសួងសាធារណការ ក៏បានប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីទូរសព្ទដៃ MPWT Public Service Tracking ដែលអាចឲ្យប្រជាពលរដ្ឋធ្វើប្រតិបត្តិការទទួលសេវាសាធារណៈ និងតាមដានដំណើរការការងារផ្តល់សេវារបស់មន្ត្រីក្រសួងសាធារណការផងដែរ៕




អត្ថបទបន្ទាប់


កូរ៉េខាងត្បូង និងអាមេរិកឈានឆ្ពោះទៅរៀបចំកិច្ចប្រជុំដំបូងរបស់ក្រុមកាងារពិគ្រោះយោបល់នុយក្លេអ៊ែរ

ព័ត៌មាន
ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅសហរដ្ឋអាមេរិកបានឱ្យដឹងកាលពីថ្ងៃពុធថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងធ្វើការដើម្បីរៀបចំកិច្ចប្រជុំដ…

អូស្ត្រាលីត្រូវបានស្នើឱ្យហាមការផ្សាយពាណិជ្ជកម្មល្បែងតាមអ៊ិនធើណិត ដើម្បីទប់ទល់ការញៀនកាន់តែខ្លាំង

ព័ត៌មាន
គណៈកម្មាធិការស៊ើបអង្កេតសភាអូស្ត្រាលីបានផ្តល់អនុសាសន៍កាលពីថ្ងៃពុធ ទី ២៨ មិថុនា ថា អូស្ត្រាលីគួរតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មល្បែងអនឡាញនៅក្នុង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ