ប្រធានាធិបតីបារាំង

ប្រធានាធិបតីបារាំងថា អឺរ៉ុបអាចស្លាប់ ហើយអឺរ៉ុបមិនត្រូវក្លាយជាទ្វីប ដែលរណបនឹងអាម៉េរិក


«អឺរ៉ុបអាចស្លាប់» គឺជាការព្រមានរបស់លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ដែលជាបងធំមួយនៅសហភាពអឺរ៉ុប ហើយលោកបានជំរុញឱ្យសហភាពអឺរ៉ុបលើកកម្ពស់សមត្ថភាពការពារទ្វីបនេះឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ ទន្ទឹមនឹងនេះ លោកសង្កត់ធ្ងន់ថា ទ្វីបអឺរ៉ុបមិនត្រូវក្លាយជាទ្រនាប់ ឬរបណរបស់សហរដ្ឋអាម៉េរិកនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Malaysia។
ប្រធានាធិបតីបារាំង
ដោយ

ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានអំពាវនាវឲ្យសហភាពអឺរ៉ុបលើកកម្ពស់សមត្ថភាពការពារអឺរ៉ុបនេះឱ្យបានរឹងមាំ និងត្រូវចេះរួមរួមគ្នាជាធ្លុងមួយ។ ជាពិសេសត្រូវការពារយ៉ាងណាកុំឱ្យទ្វីបនេះក្លាយជាទ្វីបរណបរបស់សហរដ្ឋអាម៉េ​រិក ពោលគឺអឺរ៉ុបគួរតែមានចក្ខុវិស័យសម្រាប់អឺរ៉ុបដ៏រឹងមាំនៅលើឆាកអន្តរជាតិ។

លោក ម៉ាក្រុង បាននិយាយនៅក្នុងសុន្ទរកថា នៅឯសាកលវិទ្យាល័យ ស័បោន (Sorbonne) ក្នុងទីក្រុងប៉ារីសថា សហភាពអឺរ៉ុបអាចស្លាប់ ហើយសហភាពអឺរ៉ុបក៏កំពុងមានហានិភ័យផងដែររាប់ចាប់តាំងពីយោធា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសម្ពាធផ្សេងៗ ដែលអាចធ្វើឲ្យប្រជាជាតិទាំង២៧នៅអឺរ៉ុបរងការរង្គោះរង្គើ។

ពាក់ព័ន្ធបញ្ហាសង្គ្រាមនៅអ៊ុយក្រែន លោក ម៉ាក្រុង បានសង្កត់ធ្ងន់ថា រុស្ស៊ីមិនត្រូវឱ្យឈ្នះសង្គ្រាមនៅអ៊ុយក្រែននោះទេ ដោយលោកអំពាវនាវឱ្យមានការបង្កើនសមត្ថភាពសន្តិសុខអ៊ីនធឺណិតរបស់អឺរ៉ុប ទំនាក់ទំនងការពារជាតិ កាន់តែជិតស្និទ្ធជាមួយចក្រភពអង់គ្លេស និងការបង្កើតបណ្ឌិតសភាយោធាអឺរ៉ុប ដើម្បីបណ្តុះបណ្តាលបុគ្គលិកយោធាជាន់ខ្ពស់។

លោកប្រធានាធិបតីបារាំងវ័យក្មេងរូបនេះ បានជំរុញឲ្យសហភាពអឺរ៉ុបលើកកម្ពស់លើការវិនិយោគសមត្ថភាពយោធា និងផលិតកម្មអាវុធ ជំរុញការធ្វើពាណិជ្ជកម្ម និងពង្រីកសក្តានុពលសេដ្ឋកិច្ច ជាពិសេស គឺពង្រឹងភាពប្រកួតប្រជែង ខណៈដែលពិភពលោកកំពុងតែស្ថិតនៅក្នុងស្ថានភាពនៃការប្រឈមមុខខាងភូមិសាស្ត្រនយោបាយសំខាន់ៗ រួមទាំងសង្គ្រាមនៅហ្គាហ្សា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងភាពតានតឹងរវាងចិន និងអាម៉េរិកនៅតែក្តៅគគុក៕​

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រមុខការទូតចិនថា ជម្លោះរវាងចិន និងអាម៉េរិក មានតែពាក្យ ចាញ់ និងចាញ់តែប៉ុណ្ណោះ

ព័ត៌មាន
លោក វ៉ាង យី ប្រមុខការទូតជាន់ខ្ពស់របស់ចិន កត់សម្គាល់ឃើញថា ភាពតានតឹងក្នុងទំនាក់ទំនងរវាងប្រទេសចិន ជាមួយសហរដ្ឋអាម៉េរិក ត្រូវបានគេបង្កើតឡ…

កំពង់ផែស្វយ័តភ្នំពេញ រកប្រាក់ចំណូលបានជាង៨លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២៤

ព័ត៌មាន
នៅត្រីមាសទី១ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ ទទួលបានប្រាក់ចំណូលសរុបជាង៨លានដុល្លារកើនឡើង៧% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ក្រុមអ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ