Qatar Airline

សម្ដេចតេជោហ៊ុន សែន លើកទឹកចិត្តឱ្យប្រទេសកាតាបើកស្ថានទូតនៅកម្ពុជា និងចាប់ផ្ដើមជើងហោះហើរឡើងវិញ


សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា បានលើកទឹកចិត្តឱ្យប្រទេសកាតា បើកស្ថានទូតនៅកម្ពុជា ជាជាងមាននិវេសដ្ឋាននៅប្រទេសផ្សេង។ ទន្ទឹមនេះ សម្តេចតេជោ ក៏បានប្រាប់ទៅកាន់ឯកអគ្គរាជទូតកាតាថា គួរតែចាប់ផ្ដើមហោះហើរឡើងវិញនូវ Qatar Airline ផងដែរ បន្ទាប់ពីបានផ្អាកដំណើរការដោយសារកូវីដ១៩ នាពេលកន្លងទៅ។
Qatar Airline
ដោយ
អំពី Qatar Airline

នាជំនួបពិភាក្សាការងារទ្វេភាគី នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា បានប្រាប់ទៅឯកអគ្គរាជទូតកាតាថា ប្រទេសកាតា មានថវិកាច្រើនគួរតែបើកស្ថានទូតផ្ទាល់នៅកម្ពុជា ប្រសើរជាជាងមាននិវេសដ្ឋាននៅប្រទេសផ្សេង។ សម្ដេចតេជោ ក៏បានលើកទឹកចិត្តឱ្យប្រទេសកាតាគួរតែចាប់ផ្ដើមហោះហើរឡើងវិញនូវ Qatar Airline ផងដែរ បន្ទាប់ពីបានផ្អាកដំណើរការដោយសារកូវីដ១៩នាពេលកន្លងទៅ ដើម្បីឱ្យការទំនាក់ទំនងរវាងប្រជាជននិងប្រជាជនកាន់តែរីកចម្រើន ក៏ដូចជាការនាំភ្ញៀវពីតំបន់មជ្ឈិមបូព៌ា និងអឺរ៉ុបមកកាន់កម្ពុជា និងនាំភ្ញៀវពីកម្ពុជានិងតំបន់អាស៊ានទៅកាន់កាតាវិញ។

បើតាមសម្ដេចតេជោ ហ៊ុន សែន ទំនាក់ទំនងរវាងប្រទេសពីរ គឺពឹងផ្អែកទៅលើទំនាក់ទំនងខាងសេដ្ឋកិច្ច ពោលគឺពេលណាទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ ទំនាក់ទំនងខាងនយោបាយក៏រឹងមាំទៅតាមនោះដែរ។ ដូច្នេះហើយ សម្ដេចតេជោ បានជម្រុញឱ្យពិនិត្យមើលលទ្ធភាពរវាងប្រទេសទាំងពីរលើកិច្ចការមួយចំនួន ដូចជាឱ្យមានកិច្ចព្រមព្រៀងការពារវិនិយោគ ដើម្បីផ្តល់ទំនុកចិត្តដល់វិនិយោគិន និងឱ្យមានកិច្ចព្រមព្រៀងស្តីពីការពុំយកពន្ធត្រួតគ្នាជាដើម។ មិនតែប៉ុណ្ណោះ សម្តេចតេជោបានបញ្ជាក់បន្ថែមថា បើអាចធ្វើឱ្យសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កាតា ដូចដែលកម្ពុជាបានធ្វើជាមួយ ចិន កូរ៉េ និងអារ៉ាប៊ីសាអូឌីតនោះគឺកាន់តែប្រសើរថែមទៀតផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូតនៃរដ្ឋកាតា ប្រចាំកម្ពុជា បានសន្យាថានឹងខិតខំទាក់ទាញវិនិយោគិនពីកាតាមកកម្ពុជា ក៏ដូចជានាំវិនិយោគិនពីកម្ពុជាទៅកាតា ដើម្បីពិនិត្យមើលលទ្ធភាពដែលអាចសហប្រតិបត្តិការវិនិយោគផងដែរ ខណៈកាតាកំពុងតែស្វែងយល់ពីកត្តាអនុគ្រោះដែលធានាដល់ការវិនិយោគរបស់កាតានៅកម្ពុជា។ បើតាមឯកអគ្គរាជទូតរូបនេះ កាតាមានលទ្ធភាពវិនិយោគលើវិស័យជាច្រើន ដូចជា វិស័យថាមពល ប្រេង ឧស្ម័ន ហេដ្ឋារចនាសម្ព័ន្ធ ការកសាងមន្ទីរពេទ្យ ព្រលានយន្តហោះ និងវិស័យផ្សេងៗទៀត ហើយកាតាក៏កំពុងពិនិត្យសិក្សាពី Qatar Airlines ចាប់ដំណើរការឡើងវិញ ដោយលើកពីភាពអនុគ្រោះដែលទេសចរកាតាទៅតំបន់ផ្សេងៗផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


របាយការណ៍សិក្សាមួយបង្ហាញថា ប្រទេសភាគច្រើនក្នុងពិភពលោកគាំទ្រអាម៉េរិក ច្រើនជាងចិនទាក់ទិនការដឹកនាំប្រទេស

ព័ត៌មាន
របាយការណ៍ស្ទង់មតិមួយរបស់ក្រុមហ៊ុន ហ្គាឡាប់ (Gallup) ដែលជាក្រុមហ៊ុនវិភាគ និងផ្ដល់ការប្រឹក្សាលំដាប់ពិភពលោក បានបង្ហាញថា ប្រទេសភាគច្រើននៅទ…

ធនាគារ ABA បន្ដសម្រេចបានកំណើនប្រកបដោយស្ថិរភាព ជាមួយប្រាក់ចំណេញសុទ្ធកើនឡើង ១៥% នៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
ធនាគារ ABA ដែលជាធនាគារធំជាងគេមួយនៅកម្ពុជា (គិតក្នុងទំហំទ្រព្យសកម្ម) នៅតែបន្ដកំណើនរឹងមាំប្រកបដោយស្ថិរភាព ក្នុងត្រឹមត្រីមាសទី១ឆ្នាំ២០២៤ នេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ