ធនាគារ ABA

ធនាគារ ABA បន្ដសម្រេចបានកំណើនប្រកបដោយស្ថិរភាព ជាមួយប្រាក់ចំណេញសុទ្ធកើនឡើង ១៥% នៅត្រីមាសទី១ឆ្នាំនេះ


ធនាគារ ABA ដែលជាធនាគារធំជាងគេមួយនៅកម្ពុជា (គិតក្នុងទំហំទ្រព្យសកម្ម) នៅតែបន្ដកំណើនរឹងមាំប្រកបដោយស្ថិរភាព ក្នុងត្រឹមត្រីមាសទី១ឆ្នាំ២០២៤ នេះ ជាមួយនឹងប្រាក់ចំណេញសុទ្ធមានដល់ទៅ ៧៩លានដុល្លារអាមេរិក កើនឡើង១៥% បើធៀបនឹងត្រីមាសទី១ កាលពីឆ្នាំ២០២៣ ដែលសម្រេចបានត្រឹមតែ ៦៩លានដុល្លារអាមេរិកប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍មិនទាន់ធ្វើសវនកម្ម ស្ដីពីលទ្ធផលហិរញ្ញវត្ថុប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ធនាគារ ABA ដែលបានចេញផ្សាយនាពេលថ្មីៗនេះ។
ធនាគារ ABA
ដោយ

ទន្ទឹមប្រាក់ចំណេញសុទ្ធកើនឡើង ប្រាក់បញ្ញើអតិថិជនរបស់ធនាគារ ABA នៅត្រីមាសទី១ ឆ្នាំ២០២៤ ក៏បានកើនឡើងដូចគ្នាដែរ ពោលគឺសម្រេចបានដល់ទៅជាង ៩,៦៩ ពាន់លានដុល្លារ កើនឡើង ២២% បើធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំ២០២៣ ខណៈប្រាក់កម្ចីដុលវិញមានដល់ទៅជាង ៨,១៥ ពាន់លានដុល្លារ កើនឡើង១៨%។ ជាមួយគ្នាននេះ ទំហំទ្រព្យសកម្មរបស់ធនាគារក្នុងស្រុកមួយនេះ ក៏បានកើនឡើងកាន់តែខ្ពស់ផងដែរ ពោលគឺមានដល់ទៅជាង ១២,០៦ ពាន់លានដុល្លារ កើនឡើង២៤%។

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានគូសបញ្ជាក់ថា នៅត្រីមាសដំបូង នៃឆ្នាំ២០២៤ ធនាគារ ABA បានបង្ហាញនូវលទ្ធផល​ហិរញ្ញវត្ថុដ៏ល្អប្រសើរគួរឲ្យ​កត់សម្គាល់ ដោយពង្រឹងជំហរជា​គ្រឹះស្ថាន​ផ្ដល់ប្រាក់កម្ចីចម្បងមួយ​នៅក្នុង​សេដ្ឋកិច្ច និងជាចលករដ៏សំខាន់​ក្នុងការ​ជំរុញ​វឌ្ឍនភាពសេដ្ឋកិច្ចជាតិ។

លោក Askhat បានសង្កត់ធ្ងន់ថា «ដោយមានយុទ្ធសាស្ត្រដ៏ល្អឯក បណ្ដាញធុរកិច្ចប្រាក់បញ្ញើ និងប្រាក់កម្ចី ព្រមទាំងផលិតផលហិរញ្ញវត្ថុឌីជីថល បានធ្វើឲ្យ​ ABA ក្លាយជាធនាគារឈានមុខគេ ក្នុងការផ្ដល់នូវ​ដំណោះស្រាយហិរញ្ញវត្ថុដ៏ទំនើប និងសុវត្ថិភាព និងជាធនាគារពាណិជ្ជធំជាងគេបំផុត​របស់កម្ពុជា។»

ជាមួយគ្នានេះ លោក Askhat ក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងនាមជាថ្នាក់ដឹកនាំរបស់ធនាគារ ABA ដើម្បីបន្ដគាំទ្រដល់រូបវន្ដបុគ្គល និងបណ្ដាអាជីវកម្មនានា តាមរយៈសេវាហិរញ្ញវត្ថុ​ប្រកបដោយនវានុវត្តន៍ ជាមួយនឹងកិច្ចការផ្ដោតលើកាផ្ដល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំង​ការប្តេជ្ញាចិត្ត​ចំពោះ​ភាពរីកចម្រើន និងវិបុលភាពជាតិ។

សូមបញ្ជាក់ថា ជាមួយនឹង​ការឈរជើងជិត៣ទសវត្សរ៍នៅក្នុងទីផ្សារកម្ពុជា ធនាគារ ABA ត្រូវបានទទួលស្គាល់​យ៉ាងទូលំទូលាយ ក្នុងនាមជាធនាគារដ៏ធំជាងគេមួយ ផ្ដល់ជូននូវសេវាធនាគារយ៉ាងសម្បូរបែប​ជូនដល់អ្នកប្រើប្រាស់​ជាច្រើនដូចជា សហគ្រាសធុនតូច និងមធ្យម អាជីវកម្មខ្នាតតូច និងរូបវន្ដបុគ្គល។ ជាមួយនឹងការពង្រីកខ្លួន​ជាបន្តបន្ទាប់​ គិតមកត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ធនាគារ ABA មានសាខាសរុប​ចំនួន ៩៥ នៅទូទាំងប្រទេស ពោលគឺកើនឡើង១០សាខា បើធៀបនឹងត្រីមាសទី១ កាលពីឆ្នាំ២០២៣។ ជាមួយគ្នានេះ គណនីអ្នកប្រើប្រាស់សេវាកម្មរបស់ធនាគារនេះ មានដល់ទៅជាង ៧,៦៦ លានគណនី ពោលគឺបានកើនឡើង៤១%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេចតេជោហ៊ុន សែន លើកទឹកចិត្តឱ្យប្រទេសកាតាបើកស្ថានទូតនៅកម្ពុជា និងចាប់ផ្ដើមជើងហោះហើរឡើងវិញ

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា បានលើកទឹកចិត្តឱ្យប្រទេសកាតា បើកស្ថានទូតនៅកម្ពុជា ជាជាងមាននិវេសដ្ឋាននៅប្រទេសផ្សេង។ ទន្ទឹ…

អាជ្ញាធររឹបអូសសាច់បង្កកខូចគុណភាពហូរចូលតាមច្រករបៀងបានជាង១៤៦តោន យកមកកម្ទេចនៅ៤ខែឆ្នាំនេះ

ព័ត៌មាន
ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប)បានអះអាងថា មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ