សេវាទូរសព្ទ

ក្រសួងសាង់សង់បង្គោលអង់តែនបានចំនួន៧៤ ដើម្បីលើកកម្ពស់គុណភាពសេវាទូរសព្ទនៅតាមបុរី


គិតត្រឹមថ្ងៃទី៧ ខែឧសភានេះ ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដំឡើងបង្គោលអង់តែនរួមបានចំនួន៧៤បង្គោល នៅតាមបុរី នៅក្នុងរាជធានីភ្នំពេញ។
សេវាទូរសព្ទ
ដោយ

ការដំឡើងបង្គោលអង់តែននេះ គឺក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍សាធារណៈ និងការធ្វើអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលខុសត្រូវចំពោះសង្គម តាមរយៈការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាទូរគមនាគមន៍ និងពង្រឹងគុណភាពសេវាទូរសព្ទចល័ត ក៏ដូចជាសេវាអ៊ីនធឺណិតនៅតាមបុរី និងក្នុងបណ្ដាខណ្ឌទាំង១៤។

បង្គោលអង់តែនរួមទាំង៧៤នេះអាចបំពាក់បានស្ថានីយ៍អង់តែនរបស់ប្រតិបត្តិករចំនួន៣ក្រុមហ៊ុន។ ជាមួយគ្នានេះ ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញបានសាងសង់បន្ថែមបង្គោលអង់តែនរួមបានចំនួន២៩៨បង្គោលទៀត ហើយប្រតិបត្តិករនឹងបន្តបំពាក់ស្ថានីយអង់តែនបន្តទៀតរហូតគ្រប់ចំនួនតាមការគ្រោងទុក។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានណែនាំឱ្យអ្នកជំនាញពង្រឹងគុណភាពសេវាក្នុងរាជធានីភ្នំពេញ ដោយបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខដល់ប្រតិបត្តិករណាមួយក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងស្នើសុំកិច្ចសហការពីម្ចាស់បុរី និងទីតាំងអគារខ្ពស់ៗ ក្នុងការជំរុញគុណភាពសេវា។ ទន្ទឹមនេះ ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍បានបន្ថែមសមាសភាពក្រុមការងារប្រតិបត្តិរហូតដល់៩ក្រុម ដើម្បីជួយពន្លឿនក្នុងការលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅក្នុងរាជធានីភ្នំពេញកាន់តែប្រសើរឡើង និងជំរុញការអនុវត្តផែនការសកម្មភាពលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៅគ្រប់ខណ្ឌ ក្នុងរាជធានីភ្នំពេញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធររឹបអូសសាច់បង្កកខូចគុណភាពហូរចូលតាមច្រករបៀងបានជាង១៤៦តោន យកមកកម្ទេចនៅ៤ខែឆ្នាំនេះ

ព័ត៌មាន
ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប)បានអះអាងថា មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប …

អ្នកជំនាញជឿថា កោះកុងនឹងក្លាយជាខេត្តគោលដៅទេសចរណ៍ឈានមុខគេក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំង៤នាពេលអនាគត

ព័ត៌មាន
ខេត្តកោះកុង គឺជាខេត្តមួយស្ថិតក្នុងចំណោមខេត្តជាប់សមុទ្រទាំង៤ របស់កម្ពុជា ដែលសម្បូរធនធានធម្មជាតិ និងជីវចម្រុះជាច្រើន និងមានឆ្នេរសមុទ្រសរុបដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ