ធនាគារកណ្ដាល

ក្រុមប្រទេស G7 ចេញផ្សាយទិន្នន័យអតិផរណា មុនធនាគារកណ្ដាលរបស់ G7 ជួបជជែកពីស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅអំឡុងខែមិថុនា


ការចេញផ្សាយទិន្នន័យអតិផរណាពីសំណាក់ក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំង៧ ហៅកាត់ថា G7 ដែលមានសមាជិកសំខាន់ៗដូចជាកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក ជាការផ្ដល់សញ្ញាឱ្យធនាគារកណ្ដាលនៃក្រុមប្រទេស G7 ត្រៀមលក្ខណៈសម្រាប់ការធ្វើសេចក្ដីសម្រេចលើការកំណត់អត្រាការប្រាក់ដ៏មានសារសំខាន់ ខណៈដែលធនាគារទាំងនេះគ្រោងកោះប្រជុំក្នុងប្រទេសអ៊ីតាលី នៅខែមិថុនា ដ៏ខ្លីខាងមុខ ដើម្បីពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចពិភពលោក។
ធនាគារកណ្ដាលរុស្ស៊ី
ដោយ

ប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាម៉េរិក ចេញផ្សាយទិន្នន័យអតិផរណាដែលបង្ហាញថា តម្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសមហាអំណាចទី១ របស់ពិភពលោកមួយនេះហក់ឡើងយឺតជាងការរំពឹងទុក ប្រទេសអង់គ្លេស កាណាដា និងជប៉ុន ត្រូវបានរំពឹងថា នឹងចេញផ្សាយទិន្នន័យអតិផរណាសម្រាប់ខែមេសា របស់ខ្លួន ដែលទំនងជាមានទិសដៅស្របគ្នា។

ទន្ទឹមនឹងនេះ ការចេញផ្សាយរបាយការណ៍ស្ដីពីប្រាក់ឈ្នួលក្នុងតំបន់ចាយប្រាក់អឺរ៉ូ ក៏នឹងផ្ដល់ទិន្នន័យដ៏សំខាន់ដែលក្រុមអ្នកបង្កើតគោលនយោបាយកំពុងស្វះស្វែងរកផងដែរ។ ការបញ្ចេញទិន្នន័យអតិផរណាក្នុងពេលដ៏ខ្លីខាងមុខរបស់កាណាដា នឹងត្រូវបានក្រុមឈ្មួញតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីវាយតម្លៃពីលទ្ធភាពនៃការបញ្ចុះអត្រាការប្រាក់។ ទិន្នន័យការងារ និងទំនោរអតិផរណាកាលពីពេលថ្មីៗនេះនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកំណត់លទ្ធផលនៃការរំពឹងទុករបស់ទីផ្សារ។

ទន្ទឹមនឹងនេះ ស្ថានភាពអតិផរណារបស់អង់គ្លេស ក៏ត្រូវបានគេតាមដានយ៉ាងយកចិត្តទុកដាក់ផងដែរ ហើយប្រសិនបើអតិផរណានៅតែបន្តធ្លាក់ចុះ ធនាគារកណ្ដាលអង់គ្លេស អាចនឹងពិចារណាបញ្ចុះអត្រាការប្រាក់។ ចំណែកឯធនាគារកណ្ដាលអឺរ៉ុប វិញក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវទិន្នន័យស្ដីពីប្រាក់ឈ្នួល ហើយបើមានសញ្ញាណាមួយបង្ហាញថាអតិផរណាធ្លាក់ចុះ វាអាចជះឥទ្ធិពលលើសេចក្ដីសម្រេរបស់ធនាគារនេះនៅក្នុងការបញ្ចុះអត្រាការប្រាក់៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីពលរដ្ឋអាម៉េរិក នៅតែមានអារម្មណ៍មិនល្អចំពោះអតិផរណា ទោះសេដ្ឋកិច្ចមានភាពល្អប្រសើរ?

ព័ត៌មាន
សេដ្ឋកិច្ចសហរដ្ឋអាម៉េរិក មានភាពល្អប្រសើរឡើងច្រើន ដោយផលិតផលក្នុងស្រុកសរុបបានកើនឡើងជិត២% នៅត្រីមាសដំបូងឆ្នាំនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ពលរដ្…

វៀតណាម ជាប់ចំណាត់ថ្នាក់លេខ១២ ក្នុងចំណោមប្រទេសផលិតដែកថែបធំៗបំផុតទូទាំងពិភពលោក

ព័ត៌មាន
សមាគមផលិតដែកថែបវៀតណាម (VSA) បានប្រកាសពីសមិទ្ធផលដ៏សំខាន់គួរឱ្យស្ញប់ស្ញែងមួយរបស់ខ្លួន បន្ទាប់ពីវៀតណាមទទួលបានចំណាត់ថ្នាក់លេខ១២ ក្នុងចំណោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ