ហេតុអ្វីពលរដ្ឋអាម៉េរិក នៅតែមានអារម្មណ៍មិនល្អ

ហេតុអ្វីពលរដ្ឋអាម៉េរិក នៅតែមានអារម្មណ៍មិនល្អចំពោះអតិផរណា ទោះសេដ្ឋកិច្ចមានភាពល្អប្រសើរ?


សេដ្ឋកិច្ចសហរដ្ឋអាម៉េរិក មានភាពល្អប្រសើរឡើងច្រើន ដោយផលិតផលក្នុងស្រុកសរុបបានកើនឡើងជិត២% នៅត្រីមាសដំបូងឆ្នាំនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ពលរដ្ឋអាម៉េរិក ភាគច្រើននៅតែមានអារម្មណ៍មិនសូវល្អចំពោះអតិផរណាតម្លៃទំនិញ ខណៈដែលធនាគារកណ្ដាលអាម៉េរិក (Fed) នៅមិនទាន់សម្រេចបានគោលដៅអតិផរណា២% នៅឡើយ។ តើហេតុអ្វីបានជាពលរដ្ឋអាម៉េរិក នៅតែព្រួយបារម្ភចំពោះអតិផរណាបែបបនេះ?
ហេតុអ្វីពលរដ្ឋអាម៉េរិក នៅតែមានអារម្មណ៍មិនល្អ
ដោយ

សហរដ្ឋអាម៉េរិក ដែលជាមហាសេដ្ឋកិច្ចលេខ១លើពិភពលោក សម្រេចបានកំណើនផលិតផលក្នុងស្រុកសរុប១,៦% នៅត្រីមាសទី១ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តែយ៉ាងណាកំណើននេះទាបជាងការព្យាករកាលពីពេលកន្លងទៅ ដែលរំពឹងសម្រេចបានកំណើន២,៥%។ កំណើននេះមានកម្រិតទាបជាងកំណើន ដែលសម្រេចបានក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ ដោយពេលនោះសម្រេចបាន៣,៤%។

ទោះបីសេដ្ឋកិច្ចអាម៉េរិក មានការកើនឡើងក៏ដោយ តែពលរដ្ឋអាម៉េរិក ភាគច្រើន នៅមិនទាន់ពេញចិត្តចំពោះភាពល្អប្រសើរនៃសេដ្ឋកិច្ចនេះនៅឡើយទេ បន្ទាប់ពីធនាគារកណ្ដាលអាម៉េរិក នៅតែមិនទាន់សម្រេចបានគោលដៅអតិផរណា២% របស់ខ្លួន ខណៈអតិផរណាកាលពីខែមេសា មានក្នុងកម្រិត៣,៤%។ ហេតុផលដែលពលរដ្ឋអាម៉េរិក មិនទាន់មានភាពកក់ក្ដៅចំពោះអតិផរណានោះ គឺដោយសារកម្រិតអតិផរណានេះ វាបានធ្វើឱ្យប៉ះពាល់ដល់អំណាចទិញ និងការចំណាយសម្រាប់ទ្រទ្រង់ជីវិតរបស់ពួកគេ ក៏ដូចជាធ្វើឱ្យប៉ះពាល់ផ្សេងទៀតដូចជាបង្ខំចិត្តឱ្យពួកគេប្រើប្រាស់ផលិតផលគ្មានគុណភាពជាដើម។

បើតាមការស្ទង់មតិរបស់សេដ្ឋវិទូអាម៉េ​រិកម្នាក់ គឺលោកស្រី ស្តេហ្វេនី ស្តេនឆេវ៉ា (Stefanie Stantcheva) បានបង្ហាញថា ៣ភាគ៤ នៃអ្នកឆ្លើយសំណួរជឿថា អតិផរណាបានបំផ្លាញអំណាចទិញរបស់ពួកគេ ហើយ៨០% គិតថា តម្លៃទំនិញកំពុងកើនឡើងលឿនជាងប្រាក់ឈ្នួលរបស់ពួកគេ ទោះបីជាកំណើនប្រាក់ឈ្នួលប្រចាំម៉ោងបានកើនលើសពីអតិផរណាតាំងពីខែកុម្ភៈ ឆ្នាំ២០២០ ក៏ដោយ។

ការស្ទង់មតិរបស់លោកស្រី Stantcheva នេះក៏បានបង្ហាញដែរថា ពលរដ្ឋអាម៉េរិក ច្រានចោលនូវគំនិតវិជ្ជមានណាមួយ ដែលទាក់ទងនឹងអតិផរណានេះផងដែរ ដោយអ្នកឆ្លើយសំណួរ ៧០% និយាយថា អតិផរណាកើនខ្ពស់បានបង្ហាញពីស្ថានភាពសេដ្ឋកិច្ចមិនល្អ។ ការស្ទង់មតិនេះ បានបង្ហាញថា ជាមធ្យមភាគពលរដ្ឋអាម៉េរិក ចង់បានអត្រាអតិផរណាប្រចាំឆ្នាំ០,២% ជាកម្រិតមួយទាបជាងការកំណត់របស់ធនាគារកណ្ដាលអាម៉េរិក និងទាបជាងឆ្ងាយពីកម្រិតអតិផរណាបច្ចុប្បន្នដែលមានក្នុងងកម្រិត៣,៤%៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន កំពុងរិះរកវិធី ដើម្បីវាយបកការយកពន្ធរបស់អាម៉េរិក និងត្រៀមទប់ជាមួយសហភាពអឺរ៉ុប

ព័ត៌មាន
ក្រោយរដ្ឋបាល លោក ចូ បៃដិន ប្រកាសកំណត់ពន្ធលើទំនិញនាំចូលតម្លៃ១៨ពាន់លានដុល្លាររបស់ចិនកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលចិន កំពុងរៀបចំវិធានការ …

ក្រុមប្រទេស G7 ចេញផ្សាយទិន្នន័យអតិផរណា មុនធនាគារកណ្ដាលរបស់ G7 ជួបជជែកពីស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅអំឡុងខែមិថុនា

ព័ត៌មាន
ការចេញផ្សាយទិន្នន័យអតិផរណាពីសំណាក់ក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំង៧ ហៅកាត់ថា G7 ដែលមានសមាជិកសំខាន់ៗដូចជាកាណាដា បារាំង អាល្លឺម៉ង់ អ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ