ដូងប្រេងធ្លាក់ថ្លៃខ្លាំងឆ្នាំនេះ!

ឧកញ៉ា ម៉ុង ឫទ្ធីអះអាងថា ដំណាំដូងប្រេងឆ្នាំនេះផ្តល់ទិន្នផលខ្ពស់ ប៉ុន្តែតម្លៃបានដាំក្បាលចុះយ៉ាងខ្លាំង


ឧកញ៉ា ម៉ុង ឫ ទ្ធី មហាសេដ្ឋីកសិកម្ម និងជាអ្នកដាំដុះ និងនាំចេញដូងប្រេងមួយរូបនៅកម្ពុជាបានអះអាងថា ភាពអំណោយផលនៃកម្រិតទឹកភ្ញៀងបានជំរុញឲ្យការប្រមូលទិន្នផលដូងប្រេងនៅកម្ពុជាឆ្នាំនេះមានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់បើធៀបនឹងឆ្នាំមុន។ ទិន្នផលមានការកើនឡើង ប៉ុន្តែតម្លៃដូងប្រេងឯណោះ វិញបានដាំក្បាលចុះយ៉ាងគំហុកនៅឆ្នាំនេះ។
ឧកញ៉ា ម៉ុង ឫទ្ធីអះអាងថា ដំណាំដូងប្រេងឆ្នាំនេះផ្តល់ទិន្នផលខ្ពស់ ប៉ុន្តែតម្លៃបានដាំក្បាលចុះយ៉ាងខ្លាំង
ដោយ

អ្នកឧកញ៉ា ម៉ុង ឫ ទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ដែលជាក្រុមហ៊ុនដាំដុះ និងនាំចេញដូងប្រេងតែ​មួយគត់​នៅកម្ពុជាបានគូសបញ្ជាក់ថា ភ្លៀងធ្លាក់គ្រប់គ្រាន់នៅដើមឆ្នាំបានជួយជំរុញឲ្យការដាំដុះដំណាំ​ដូងប្រេងមានការលូតលាស់ល្អ និងទទួលបានទិន្នផលខ្ពស់នៅឆ្នាំនេះ។ ជាក់ស្ដែងដូងប្រេងក្នុង​១ហិកតានៅឆ្នាំនេះអាចផ្ដល់ទិន្នផលរហូត២០តោន ខណៈកាលពីឆ្នាំមុនដូងប្រេងក្នុង១ហិកតា អាចផ្តល់ទិន្នផលចន្លោះពី១៦តោនទៅ១៨តោនតែប៉ុណ្ណោះ។ ទន្ទឹមនឹងទិន្នផលកើនឡើងខ្ពស់ តម្លៃដូងប្រេងឯណោះវិញបានដាំក្បាលចុះយ៉ាងគំហុកនៅឆ្នាំនេះ។ បើតាមការគូសបញ្ជាក់របស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី តម្លៃដូងប្រេងធ្លាក់ចុះប្រមាណ៤៥០ដុល្លារក្នុង១តោន ពោលគឺដូងប្រេងនៅឆ្នាំនេះលក់ចេញ១តោនក្នុងតម្លៃចន្លោះពី៨០០ដុល្លារទៅ៨៥០ដុល្លារ ខណៈកាលពីឆ្នាំមុនលក់ចេញក្នុងរង្វង់១ពាន់៣រយដុល្លារក្នុង១តោន។

បើតាមអ្នកឧកញ៉ា ម៉ុង ឬទ្ធី កត្តាដែលធ្វើឲ្យតម្លៃដូងប្រេងនៅឆ្នាំ២០២២ ខ្ពស់ជាងឆ្នាំ២០២៣ ដោយសារនៅដើមឆ្នាំ២០២២ ពិភពលោកបានជួបប្រទះនូវបញ្ហាជាបន្តបន្ទាប់ ជាពិសេសការអូសបន្លាយនៃសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន បានធ្វើឲ្យមានសម្ពាធអតិផរណាកាន់តែខ្លាំង ដែលជំរុញឲ្យទំនិញប្រើប្រាស់ប្រចាំថ្ងៃ រួមទាំងដូងប្រេងជាដើមបានឡើងថ្លៃ។ ស្របពេលជាមួយគ្នានោះ ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសនាំចេញដូងប្រេង ដ៏ធំបំផុតរបស់ពិភពលោក ក៏បានប្រកាសផ្អាកនាំចេញដូងប្រេងមួយរយៈ ក្រោយប្រទេសក្នុងតំបន់អាស៊ានមួយនេះ បានជួបវិបត្តិទំនិញឡើងថ្លៃ ពិសេសប្រេងឆា ដែលផលិតចេញពីដូងប្រេងតែម្ដង។ ម្យ៉ាងទៀត ការកើនឡើងតម្រូវការបន្ទាប់ពីការរាតត្បាតជំងឺកូវីដ១៩ បានធូរស្បើយ និងការធ្លាក់ចុះនៃផលិតកម្ម ក៏ជាកត្តារួមចំណែកជួយជំរុញឲ្យតម្លៃប្រេងដូងមានការកើនឡើងផងដែរ។

ការវិនិយោគលើដំណាំដូងប្រេង មិនមែនជាការងាយស្រួលនោះទេ ទើបនៅក្នុងប្រទេសកម្ពុជា មិនសូវមានអ្នកវិនិយោគចាប់អារម្មណ៍លើដំណាំប្រភេទនេះ ដ្បិតវាទាមទារឲ្យអ្នកវិនិយោគផ្ដោតសំខាន់ទៅលើកត្តាមួយចំនួនដូចជាដី ទឹកភ្លៀង បច្ចេកទេស និងហិរញ្ញវត្ថុជាដើម។ យ៉ាងណាក៏ដោយ សម្រាប់កម្ពុជាការដាំដុះដំណាំដូងប្រេងនេះ គឺមិនមានច្រើននោះឡើយ ពោលគឺមានតែក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប មួយប៉ុណ្ណោះ ដែលមានការដាំដុះជាលក្ខណៈឧស្សាហកម្មនៅលើផ្ទៃដីដំាដុះជាង១ម៉ឺន៦ពាន់ហិកតា។ សូមបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញដូងប្រេងប្រមាណ២ម៉ឺន២ពាន់តោនទៅកាន់ទីផ្សារអន្តរជាតិ ដោយដូងប្រេងមានតម្លៃចន្លោះពី៨០០ដុល្លារ ទៅ ៨៥០ដុល្លារ ក្នុង១តោន។ នេះបើតាមការបញ្ជាក់របស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនមួយគ្រោងទិញម្រេចពីកសិករ ១ពាន់តោនក្នុង១ឆ្នាំ ដើម្បីកែច្នៃ និងនាំចេញនៅឆ្នាំ២០២៥

ព័ត៌មាន
ក្រុមហ៊ុន Sela Pepper ជាក្រុមហ៊ុនក្នុងស្រុកមួយដែលផលិត និងកែច្នៃម្រេចសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិមានម…

តើហេតុអ្វីចិន មិនជំរុញរុស្ស៊ីឱ្យវិលចូលកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅវិញ?

ព័ត៌មាន
ប្រទេសចិន នឹងខាតបង់សេដ្ឋកិច្ចធំធេងពីការដួលរលំនៃគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅក្រោយរុស្ស៊ីដកខ្លួនចេញកាលពីខែមុន។ ប៉ុន្តែអ្នកជំនាញថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ