ទុនវិនិយោគ

តើមុនដាក់ទុនវិនិយោគត្រូវមើលលើកត្តាអ្វីខ្លះ ដើម្បីកុំឱ្យចាញ់បោកគេ?


សកម្មភាពទិញលក់ដីធ្លី និងការវិនិយោគនានានៅកម្ពុជា បានក្លាយជានិន្នាការមួយដ៏គួរឱ្យចាប់អារម្មណ៍ ព្រោះការទិញលក់ និងការវិនិយោគខ្លះបានផ្ដល់នូវផលចំណេញយ៉ាងច្រើនត្រឡប់មកវិញ។ប៉ុន្តែសកម្មភាពទិញលក់ និងវិនិយោគខ្លះ ក៏បានផ្ដល់នូវភាពជូរចត់ដោយសារតែចាញ់បោកក្រុមអ្នកផ្ដល់សេវា ឬម្ចាស់គម្រោងផងដែរ។ តើមុននឹងទិញ ឬវិនិយោគលើអ្វីមួយត្រូវពិនិត្យ និងគិតគូរលើកត្តាអ្វីខ្លះ ដើម្បីកុំឱ្យចាញ់បោកគេ?
ទុនវិនិយោគ
ដោយ

លោក ង៉ែត ជូ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុម្នាក់កត់សម្គាល់ឃើញថា ការវិនិយោគក្នុងវិស័យដីធ្លី និងការវិនិយោគយកប្រាក់ចំណេញមួយចំនួនបានជួបបញ្ហា គឺ​កើតចេញពីភាពលោភលន់និងការខ្វះចំណេះដឹងក្នុងការប្រើប្រាស់ហិរញ្ញវត្ថុរបស់អ្នកអភិវឌ្ឍន៍ និងអ្នកចូលរួមវិនិយោគ។ ជាមួយគ្នានេះអ្នកជំនាញរូបនេះ ក៏បានចែករំលែកបទពិសោធន៍ និងបង្ហាញពីគន្លឹះក្នុងការមើលគម្រោងវិនិយោគ ដែលមានកម្រិតហានិភ័យនៃការខាតបង់ខ្ពស់ ឬអាចប្រឈមនឹងចេតនាបោកប្រាស់មួយចំនួនផងដែរ។ គន្លឹះក្នុងការមើលទាំងនោះរួមមាន ការសន្យាឱ្យការប្រាក់ ឬប្រាក់ចំណេញខ្ពស់ ប្រវត្តិក្រុមហ៊ុនខ្វះ​សុចរិតភាព ការសម្ញែងផ្ទះតម្លៃថ្លៃៗហួសលទ្ធភាព ជិះរថយន្តទំនើបៗ ចូលហាងថ្លៃៗញឹកញយ មានអ្នកបើករថយន្ត និងដើរហែរហមជាដើម។

​ជុំវិញបញ្ហានេះដែរ លោក ម៉ិច សីហា នាយកវិទ្យាស្ថានអន្តរជាតិ អាយឃី បានបង្ហាញគន្លឹះសំខាន់ៗមួយចំនួន ឱ្យពលរដ្ឋពិចារណាមុននឹងសម្រេចចិត្តបោះទុនវិនិយោគក្នុងវិស័យអ្វីមួយ។ គន្លឹះទាំងនោះរួមមាន កុំអាលជឿ និងទុកចិត្តលើអ្នកដទៃទាំងស្រុងពេក, ត្រូវសិក្សាស្រាវឱ្យបានច្បាស់លាស់ពីរបៀបធ្វើទីផ្សារ និងពាណិជ្ជកម្ម និងត្រូវចេះថ្លឹងថ្លែងពីសមត្ថភាពខ្លួនឯង ហើយជៀសវាងការប្រើអារម្មណ៍ និងជំនឿ។ ទន្ទឹមនេះ អ្នកជំនាញរូបនេះ ជំរុញឱ្យពលរដ្ឋត្រូវចេះសិក្សា និងស្តាប់បទបង្ហាញរបស់អ្នកជំនាញនៅលើបណ្តាញសង្គម សម្រាប់ធ្វើជាជំនួយស្មារតី និងចំណេះដឹងជាមូលដ្ឋាន។

​យើងកត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះមានផ្ទុះករណីម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ និងចលនទ្រព្យមួយចំនួនបានបោកប្រាសប្រាក់របស់ប្រជាពលរដ្ឋរាប់លានដុល្លារ ក្រោមរូបភាពកៀរគរទុនពីប្រជាពលរដ្ឋដោយសន្យាផ្តល់អត្រាការប្រាក់ និងប្រាក់ចំណេញក្នុងកម្រិតមួយខ្ពស់ហួសហេតុ លើសពីអ្វីដែលក្រុម​ហ៊ុន ឬគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការផ្តល់ឱ្យរាប់សិបដង។ តែយ៉ាងណាយើងសង្កេតថា ម្ចាស់ក្រុមហ៊ុន រួមជាមួយបក្ខពួករកស៊ីមិនត្រឹមត្រូវទាំងនោះ ក៏ត្រូវបានសមត្ថកិច្ចចាប់ឃុំនៅពន្ធនាគារផងដែរ​៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើលោក ពូទីន អាចបន្តដឹកនាំរុស្ស៊ីនៅអាណត្តិទី៤ទៀត បានដែរ ឫទេ?

ព័ត៌មាន
ភាពស៊ាំជាមួយកញ្ចប់ទណ្ឌកម្មរបស់លោកខាងលិច និងការមិនស្រុតចុះនៃសេដ្ឋកិច្ចរបស់រុស្ស៊ី ត្រូវបានសារព័ត៌មាននានាវិភាគថា កំពុងតែបើកផ្លូវឲ្យលោក វ្…

តើទីផ្សារលំនៅឋាននៅចិន មានស្ថានភាពយ៉ាងណា ក្រោយរដ្ឋាភិបាលបញ្ចេញទុនជួយសង្គ្រោះ?

ព័ត៌មាន
ដើម្បីសង្រ្គោះទីផ្សារអចលនទ្រព្យ ដែលស្រុតចុះបន្តិចម្តងៗតាំងពីឆ្នាំ២០២១ និងធ្លាក់ដុនដាបខ្លាំងតាំងពីចុងឆ្នាំ២០២៣ មក រដ្ឋាភិបាលចិន បានដាក់ចេញន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ