#កម្ពុជា-អារ៉ាប់ប៊ីសាអូឌីត

Articles by Tag កម្ពុជា-អារ៉ាប់ប៊ីសាអូឌីត

កម្ពុជាស្នើអារ៉ាប់ប៊ីសាអូឌីត តភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នា

ដោយ​ ខន ណារី
កម្ពុជាស្នើឲ្យប្រទេសអារ៉ាប់ប៊ីសាអូឌីត តភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជា ដើម្បីជំរុញការធ្វើដំណើរ ពិសេសពង្រីកប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។ ការស្នើឡើងនេះ គឺនៅក្នុងជំនួបពិភាក្សាការងារឯគឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយនឹងលោក សាអូដ អាល់ ស៊ូវេលីម ឯកអគ្គរាជទូតព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីតប្រចាំកម្ពុជា។ បើតាមឯកឧត្តម ថោង ខុន កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីទទួលភ្ញៀវទេសចរជាជនជាតិមូស្លីម ឱ្យចូលមកកម្សាន្តនៅកម្ពុជា។