#ករណីឆ្លងថ្មីកំពុងស្ថិតក្នុងក្ដីបារម្ភខ្លាំងពីអង្គការ WHO

Articles by Tag ករណីឆ្លងថ្មីកំពុងស្ថិតក្នុងក្ដីបារម្ភខ្លាំងពីអង្គការ WHO

ចិនទទួលយកវ៉ាក់សាំងកូវីដ១៩បរទេសជាលើកដំបូងពីអាល្លឺម៉ង់ ខណៈស្ថានករណីឆ្លងថ្មីកំពុងស្ថិតក្នុងក្ដីបារម្ភខ្លាំងពីអង្គការ WHO

ដោយ​ ​ ខេមបូណូមីស
ប្រទេសចិនសុខចិត្តទទួលយកវ៉ាក់សាំងកូវីដ១៩ពីបរទេសជាលើកដំបូង ដោយទទួលពីប្រទេសអាល្លឺម៉ង់ ខណៈដែលប្រមុខអង្គការសុខភាពពិភពលោក (WHO) បានសម្ដែងការព្រួយបារម្ភពីស្ថានការណ៍ឆ្លងរីករាលដាលជំងឺកូវីដ១៩កាន់ខ្លាំងឡើងនៅទូទាំងប្រទេសចិនក្រោយពីប្រទេសនេះបានបោះបង់ចោលមួយផ្នែកធំនៃគោលនយោបាយសូន្យកូវីដ១៩របស់ខ្លួន។ អង្គការWHO ក៏បានព្រមានដែរថា អត្រានៃការចាក់វ៉ាក់សាំងយឺតយ៉ាវរបស់ចិនអាចបណ្តាលឱ្យអ្នកងាយរងគ្រោះមួយចំនួនធំនឹងឆ្លងជំងឺនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអាមេរិក AP។