#ក្រុមអ្នកបើករថយន្តដឹកទំនិញ

Articles by Tag ក្រុមអ្នកបើករថយន្តដឹកទំនិញ

ក្រុមអ្នកបើករថយន្តដឹកទំនិញនៅតែបន្តធ្វើកូដកម្មនៅកូរ៉េខាងត្បូង ខណៈដែលសេដ្ឋកិច្ចប្រឈមនឹងហានិភ័យ

ដោយ​ ​ ខេមបូណូមីស
បញ្ហាប្រេងឥន្ធនៈឡើងថ្លៃ អតិផរណាកើនឡើងខ្ពស់ កំពុងបង្កភាពចលាចលដល់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងកាន់តែខ្លាំងហើយ។ ជាក់ស្ដែង ក្រុមអ្នកបើកបរឡានដឹកទំនិញរាប់ពាន់នាក់ នៅតែបន្ដធ្វើកូដកម្មមកអស់រយៈពេល៧ថ្ងៃមកហើយ ដើម្បីទាមទារដំណោះស្រាយជូនពួកគេ នៅគ្រាដែលប្រេងឥន្ធនៈឡើងខ្ពស់ៗ ប៉ះពាល់ដល់ប្រាក់ចំណូលដែលបានមកពីការដឹកជញ្ជូន។ បញ្ហាធ្វើកូដកម្មរបស់ក្រុមអ្នកបើកបរឡានដឹកទំនិញនេះ កំពុងបង្កឲ្យមានការរាំងស្ទះ ការដឹកជញ្ជូនទំនិញចេញចូលតាមរោងចក្រធំៗជាច្រើនផងដែរ។