#មុនចូលអាស៊ានទីម័រត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច!

Articles by Tag មុនចូលអាស៊ានទីម័រត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច!

តើទីម័រខាងកើតត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចអ្វីខ្លះ មុនអាចចូលជាសមាជិកអាស៊ានពេញសិទ្ធិ?

ដោយ​ វុធ ច័ន្ទតារា
ការចូលជាសមាជិករបស់ទីម័រខាងកើតមកក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬ អាស៊ាន បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានក្លាយជារបៀបវារៈចម្បងមួយក្នុងចំណោមរបៀបវារៈដទៃទៀត នៃកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា កាលពីខែវិច្ឆិកាឆ្នាំ២០២២។ កាលនោះ មេដឹកនាំមកពីប្លុកមួយនេះ បានយល់ព្រមជាគោលការណ៍ដើម្បីទទួលស្គាល់ទីម័រខាងកើតជាសមាជិកទី១១របស់ខ្លួន។ ប៉ុន្តែ អ្នកជំនាញបានព្រមានថា ប្រទេសដែលមានប្រជាជនជាង១លាន៣សែននាក់មួយនេះ នៅតែមានកិច្ចការជាច្រើនដើម្បីបំពេញតាមការចង់បានរបស់អាស៊ាន ពិសេសគឺបញ្ហាសេដ្ឋកិច្ចតែម្ដង។