#នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា

Articles by Tag នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា សម្រេចចិត្តចូលជាមួយគណបក្សថ្មីមួយ ដើម្បីឈរឈ្មោះបោះឆ្នោតនៅឆ្នាំក្រោយ

ដោយ​ ​ ខេមបូណូមីស
នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha បានប្រកាសនៅថ្ងៃសុក្រ ទី២៣ ខែធ្នូនេះថា លោកបានចូលរួមជាមួយគណបក្សរួមថៃសាងជាតិ (Ruam Thai Sang Chart) ដែលទើបបង្កើតថ្មី ដើម្បីឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតសកលនៅក្នុងខែឧសភាឆ្នាំក្រោយនេះ ដោយវាសបង្ហាញឲ្យឃើញថា លោកនឹងនៅតែបន្ដក្រាញននៀលក្ដោបក្ដាប់អំណាចសម្រាប់ពេលវេលាដែលនៅសល់ បើទោះជាមានសេចក្តីសម្រេចនាពេលថ្មីៗនេះ ស្ដីពីការកំណត់អាណត្តិរបស់លោកនៅសល់ត្រឹមតែ ២ ឆ្នាំទៀតក៏ដោយ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។