#បន្ទប់ផ្ទះសំណាក់ សណ្ឋាគារ

Articles by Tag បន្ទប់ផ្ទះសំណាក់ សណ្ឋាគារ

មន្ទីរទេសចរណ៍ខេត្តសៀមរាបថា ខេត្តសៀមរាបអាចនឹងប្រឈមការខ្វះបន្ទប់ស្នាក់នៅ អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ដោយ​ សោម ស្រីពេជ្រ
ប្រជាពលរដ្ឋបាន និងកំពុងនាំគ្នាកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារ និងបឹងកាឡូនៅតាមខេត្តគោលដៅទេសចរណ៍ជាច្រើន ដើម្បីត្រៀមសម្រាប់ដំណើរកម្សាន្ដនាឱកាសថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅសប្ដាហ៍ក្រោយនេះ។ ក្នុងនោះ បើតាមប្រធានមន្ទីរទេសចរខេត្តសៀមរាបបានអះអាងថា ខេត្តនេះអាចប្រឈមនឹងការខ្វះខាតកន្លែងស្នាក់នៅ ខណៈការកក់បន្ទប់ ផ្ទះសំណាក់ និងសណ្ឋាគារមកទល់ពេលនេះ គឺមានជិត១០០%ហើយ។