#ប្រទេស​មានការ​អភិវឌ្ឍន៍​តិចតួច

Articles by Tag ប្រទេស​មានការ​អភិវឌ្ឍន៍​តិចតួច

អ្នកជំនាញ៖ ដើម្បីឆ្លងផុតឋានៈប្រទេសមានការអភិវឌ្ឍតិចតួច កម្ពុជាត្រូវពង្រឹងសមត្ថភាពបន្ថែម និងត្រូវដើរឲ្យទាន់វិស័យបច្ចេកវិទ្យា

ដោយ​ សឿន វណ្ណឌេត
អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចយល់ឃើញថា ការដែលកម្ពុជាអាចនឹងឆ្លងផុតពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចទៅបាន វាជាការឆ្លុះបញ្ចាំងឲ្យឃើញថា ផលិតកម្ម និងសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរ៉ឹងមាំ ដោយមិនចាំបាច់ពឹងផ្អែកខ្លាំងលើជំនួយ ឬប្រព័ន្ធអនុគ្រោះផ្សេងៗពីប្រទេសនានានោះទេ។ ទោះយ៉ាងណា ក្នុងបរិការណ៍នេះ ក៏ទាមទារឲ្យកម្ពុជាត្រូវអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯង ដោយធ្វើយ៉ាងណាដើរឲ្យទាន់វិស័យបច្ចេកវិទ្យា ដើម្បីអាចឆ្លើយតបទៅនឹងការវាយតម្លៃរបស់អង្គការសហប្រជាជាតិនេះបាន។