តើជំនួបរវាងមេដឹកនាំចិន និងហ្វីលីពីនសម្រេចបានផ្លែផ្កាអ្វីខ្លះ ហើយជម្លោះនៅសមុទ្រចិនមានការស្រុះស្រួលគ្នាយ៉ាងណា?
ដោយ
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃពុធទី៤មករាឆ្នាំ២០២៣ បានប្រាប់សមភាគីហ្វីលីពីនលោក Ferdinand Marcos ដែលកំពុងបំពេញទស្សនកិច្ចចំនួនបីថ្ងៃក្នុងប្រទេសចិនថា ទីក្រុងប៉េកាំងត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមកិច្ចពិភាក្សាឡើងវិញស្តីពីការរុករកប្រេងនិងឧស្ម័នរួមគ្នា ខណៈភាពជាប់គាំងនៃជម្លោះក្នុងសមុទ្រចិនខាងត្បូងហាក់មិនបានទទួលផ្លែផ្កាអ្វីនោះទេ។ នេះបើតាមការចុះផ្សាយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។