#ប្រធានាធិបតីហ្វីលីពីន លោក ម៉ាកូស

Articles by Tag ប្រធានាធិបតីហ្វីលីពីន លោក ម៉ាកូស

ប្រធានាធិបតីហ្វីលីពីន លោក ម៉ាកូស នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីបន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បូង

ដោយ​ ហ៊ុន គន្ធថៃ
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos កាលពីថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០២៣ បាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីបើក «ទំព័រថ្មី» នៃកិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហារស៊ើបមួយចំនួនរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីនេះ ត្រូវបានគេរំពឹងថា ក៏នឹងស្វែងរកដំណោះស្រាយសម្រាប់បន្ថយកម្ដៅតានតឹងជុំវិញបញ្ហានៅសមុទ្រចិនខាងត្បូង ដែលថ្មីៗនេះ ហ្វីលីពីន និងចិនហាក់មានការថ្នាំងថ្នាក់គ្នាមួយចំនួន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។