សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើតេស្តរកវីរុសកូវីដ១៩ ចំនួន ៤លើក
ដោយ
បន្ទាប់ពីធ្វើចត្តាឡីស័កខ្លួនឯងបានជាង ៣០ម៉ោងរួចមក សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅល្ងាចថ្ងៃទី៥ វិច្ឆិកា នេះ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់សម្ដេច ដោយបញ្ជាក់អំពីសុខភាពរបស់សម្ដេចថា "គ្មានអ្វីប្លែកក្នុងខ្លួនទាល់តែសោះ បាយបាន សម្រាន្តលក់" និងថា សម្ដេចនឹងត្រូវធ្វើតេស្តរកវីរុសកូវីដ១៩ ចំនួន ៤លើក ដូចអ្នកពាក់ព័ន្ធដទៃទៀតដែរ ។