#សង្រ្គាមមជ្ឈិមបូព៌ា

Articles by Tag សង្រ្គាមមជ្ឈិមបូព៌ា

សង្គ្រាមនៅហ្គាហ្សានឹងធ្វើឱ្យសេដ្ឋកិច្ចប៉ាឡេស្ទីននឹងដើរថយក្រោយពីរទសវត្សរ៍

ដោយ​ ហ៊ុន គន្ធថៃ
យោងតាមការវិភាគថ្មីមួយរបស់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) សង្គ្រាមរបស់អ៊ីស្រាអែល លើក្រុមហាម៉ាស អាចនឹងធ្វើឱ្យសេដ្ឋកិច្ចប៉ាឡេស្ទីន នៅហ្គាហ្សា និងតំបន់វេសប៊ែង ដើរថយក្រោយជាច្រើនទសវត្សរ៍។ របាយការណ៍នេះចេញផ្សាយចំពេលសង្គ្រាមបានឆក់យកជីវិតប្រជាជនប៉ាឡេស្ទីន ជាង១ម៉ឺន៨រយនាក់ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNN។