#ស្ថានការណ៍កូវីដ១៩នៅតំបន់អឺរ៉ុប

Articles by Tag ស្ថានការណ៍កូវីដ១៩នៅតំបន់អឺរ៉ុប

WHO ប្រាប់អាមេរិក ឲ្យតាមមើលគំរូស្ថានការណ៍កូវីដ១៩នៅតំបន់អឺរ៉ុប ដើម្បីបញ្ជៀសការឆ្លងឡើងវិញ

ដោយ​ ​ ខេមបូណូមីស
ស្របពេលដែលអាមេរិកចាប់ផ្ដើមបើកប្រទេសជាថ្មីឡើងវិញ មន្ត្រីអង្គការសុខភាពពិភពលោកបានប្រាប់ទៅកាន់សហរដ្ឋអាមេរិកគួរតែយកចិត្តទុកដាក់សង្កេតមើលស្ថានការណ៍ករណីឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងកើតឡើងជាថ្មីម្តងទៀតនៅតំបន់អឺរ៉ុប ដើម្បីយកវាធ្វើជាមេរៀន ជាគំរូក្នុងការបញ្ជៀសករណីឆ្លងឡើងវិញ ព្រោះថា ឥឡូវនេះជំងឺកូវីដ១៩បាន និងកំពុងឡោមព័ទ្ធនៅទូទាំងអឺរ៉ុបសារជាថ្មីទៀតហើយ។ ជាក់ស្ដែងក្នុងរយៈពេលមួយខែចុងក្រោយនេះ អឺរ៉ុបរកឃើញការកើនឡើងជាង ៥០% នៃករណីឆ្លងថ្មី។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CBS របស់អាមេរិក។