#ដាក់​ពង្រាយ​កម្លាំងយោធា​ក្នុង​ការ​ដើរ​ល្បាត​

Articles by Tag ដាក់​ពង្រាយ​កម្លាំងយោធា​ក្នុង​ការ​ដើរ​ល្បាត​

វៀតណាមដាក់ពង្រាយកម្លាំងយោធាដើរល្បាត ដើម្បីរឹតបន្ដឹងវិធានការកូវីដ-១៩

ដោយ​ ​ ខេមបូណូមីស
នៅគ្រាដែលប្រទេសវៀតណាមកំពុងផុងខ្លួនកាន់តែជ្រៅទៅៗដោយសារតែមានអ្នកឆ្លងកូវីដ១៩ ជាង១ម៉ឺននាក់ក្នុងមួយថ្ងៃនោះ អាជ្ញាធរទីក្រុងហូជីមិញរបស់វៀតណាមនៅថ្ងៃចន្ទសប្តាហ៍នេះបានដាក់ការរឹតបន្ដឹងកាន់តែខ្លាំង ដោយបានពង្រាយកម្លាំងយោធាដើរល្បាត ដើម្បីធានាឱ្យបាននូវវិធានការគម្លាតសង្គម។ ក្រសួងការពារជាតិវៀតណាមមានផែនការកៀរគរកងប្រដាប់អាវុធប្រមាណ ៣ម៉ឺន ៥ពាន់នាក់ និង ទាហានរាប់ពាន់នាក់ផ្សេងទៀត ដែលតម្រូវឱ្យឈរជើងនៅខេត្ត ប៊ិញឌឿងជាប់ព្រំដែនទីក្រុងហូជីមិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។