#Tesla នឹងកាត់បន្ថយបុគ្គលិកនៅឆ្នាំក្រោយ

Articles by Tag Tesla នឹងកាត់បន្ថយបុគ្គលិកនៅឆ្នាំក្រោយ

ក្រុមហ៊ុន Tesla គ្រោងកាត់បន្ថយបុគ្គលិកយ៉ាងច្រើនសម្បើមនៅឆ្នាំក្រោយ

ដោយ​ ​ ខេមបូណូមីស
រលកនៃការកាត់បន្ថយបុគ្គលិកអាចនឹងបក់បោកចូលដល់ក្រុមហ៊ុនរថយន្តយក្ស Tesla ដែរហើយ ក្រោយស្ថាបនិកលោក Elon Musk បានចូលកាន់កាប់ Twitter ដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុ និងចំពេលសេដ្ឋកិច្ចសាកលកំពុងអាប់អួរដោយសារបញ្ហាអតិផរណា និងការដំឡើងអត្រាការប្រាក់គោលជាដើម។ ការកាត់បុគ្គលិកនេះដែរ ក៏ធ្វើឡើងក្នុងពេលភាគហ៊ុនរបស់ Tesla បាននិងកំពុងធ្លាក់ចុះ ខណៈដែលម្ចាស់ភាគហ៊ុនបានបារម្ភអំពីភាពស្រពិចស្រិលនៃការដឹកនាំរបស់លោក Elon Musk នៅក្រុមហ៊ុន Twitter។ នេះបើតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានអន្តរជាតិធំៗ។