#ថៃស្នើឱ្យក្រុមមេដឹកនាំចូលរួមកិច្ចប្រជុំ APEC ទុកការខ្វែងគំនិតគ្នានៅមួយឡែកសិន

Articles by Tag ថៃស្នើឱ្យក្រុមមេដឹកនាំចូលរួមកិច្ចប្រជុំ APEC ទុកការខ្វែងគំនិតគ្នានៅមួយឡែកសិន

ខណៈស្ថានការកំពុងក្ដៅ ថៃស្នើឱ្យក្រុមមេដឹកនាំចូលរួមកិច្ចប្រជុំ APEC ទុកការខ្វែងគំនិតគ្នានៅមួយឡែកសិន

ដោយ​ ​ ខេមបូណូមីស
ការជជែកគ្នាពីបញ្ហាក្ដៅៗនៅក្នុងតំបន់ និងពិភពលោក បានបន្ដធ្វើឡើងជាបន្ដបន្ទាប់នៅក្នុងកិច្ចប្រជុំកំពូលចំនួនពីរនៅប៉ុន្មានថ្ងៃមកនេះ រួមមានកិច្ចប្រជុំកំពូលអាស៊ាន ដែលធ្វើឡើងនៅកម្ពុជា និងកិច្ចប្រជុំ G20 នៅឥណ្ឌូនេស៊ីជាដើម។ ហើយឥឡូវ ថ្មក្ដៅនេះ បាននិងកំពុងធ្លាក់មកដល់ប្រទេសថៃវិញម្ដង ដោយប្រទេសអាស៊ានមយយនេះ កំពុងខិតខំសម្របសម្រួលនៅក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប៉ាស៊ីហ្វិក (APEC) ឲ្យបានដំណើរការទៅបានរលូនតាមដែលអាចធ្វើទៅបាន។