កិច្ចប្រជុំ APEC

ខណៈស្ថានការកំពុងក្ដៅ ថៃស្នើឱ្យក្រុមមេដឹកនាំចូលរួមកិច្ចប្រជុំ APEC ទុកការខ្វែងគំនិតគ្នានៅមួយឡែកសិន


ការជជែកគ្នាពីបញ្ហាក្ដៅៗនៅក្នុងតំបន់ និងពិភពលោក បានបន្ដធ្វើឡើងជាបន្ដបន្ទាប់នៅក្នុងកិច្ចប្រជុំកំពូលចំនួនពីរនៅប៉ុន្មានថ្ងៃមកនេះ រួមមានកិច្ចប្រជុំកំពូលអាស៊ាន ដែលធ្វើឡើងនៅកម្ពុជា និងកិច្ចប្រជុំ G20 នៅឥណ្ឌូនេស៊ីជាដើម។ ហើយឥឡូវ ថ្មក្ដៅនេះ បាននិងកំពុងធ្លាក់មកដល់ប្រទេសថៃវិញម្ដង ដោយប្រទេសអាស៊ានមយយនេះ កំពុងខិតខំសម្របសម្រួលនៅក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប៉ាស៊ីហ្វិក (APEC) ឲ្យបានដំណើរការទៅបានរលូនតាមដែលអាចធ្វើទៅបាន។
ថៃស្នើឱ្យក្រុមមេដឹកនាំចូលរួមកិច្ចប្រជុំ APEC ទុកការខ្វែងគំនិតគ្នានៅមួយឡែកសិន

កិច្ចប្រជុំកំពូល APEC ដែលប្រារព្ធចាប់ផ្ដើមឡើងនៅថ្ងៃទីក្រុងបាងកក ប្រទេសថៃនៅថ្ងៃទី ១៨-១៩វិច្ឆិកា ត្រូវបានគេរំពឹងថានឹងបន្ដនាំយកបញ្ហាក្ដៅៗដូចជា សង្គ្រាមនៅអ៊ុយក្រែន ស្ថានការកោះតៃវ៉ាន់ និងបញ្ហានៅឧបទ្វីបកូរ៉េជាដើម មកដាក់លើតុដើម្បីជជែកពិភាក្សាបន្ដទៀត បន្ទាប់ពីបញ្ហាទាំងនេះ សុទ្ធតែបានជជែកផុសផុលនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលG20រួចហើយ។

ក្នុងនោះ នាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលAPEC ថៃ បានជំរុញឱ្យក្រុមមេដឹកនាំដែលចូលរួមកិច្ចប្រជុំកំពូលនៅក្នុងទីក្រុងបាងកកនៅថ្ងៃទី ១៨-១៩វិច្ឆកា ត្រូវទុកការខ្វែងគំនិតគ្នានៅមួយឡែកសិន ហើយផ្តោតលើការដោះស្រាយបញ្ហាសេដ្ឋកិច្ចពិភពលោកជារួម ដែលកំពុងកើតមាន ដូចជាបញ្ហាអតិផរណាជាដើម។

ដោយត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ច វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) គឺមានតំណាងឲ្យប្រជាជនពិភពលោក ៣៨% នៃប្រជាជនពិភពលោកសរុប និងមានតំណាងឲ្យផលិតផលក្នុងស្រុកសរុបចំនួន ៦២% និងពាណិជ្ជកម្មចំនួន ៤៨%។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កំពុងចូលរួមកិច្ចប្រជុំកំពូល APEC នៅប្រទេសថៃនេះដែរខណៈដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មិនបានចូលរួមទេ ប៉ុន្តែអនុប្រធានាធិបតីអាមេរិកគឺលោកស្រី កាម៉ាឡា ហារីស បានចូលរួមជំនួស។

ខណៈដែលប្រទេសថៃសង្ឃឹមថា នឹងធ្វើឱ្យមានវឌ្ឍនភាពលើការបង្កើតតំបន់ពាណិជ្ជកម្មសេរីនៃអាស៊ីប៉ាស៊ីហ្វិក (FTAAP) នោះ ការពិភាក្សាមួយចំនួនត្រូវបានធ្វើនៅចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយជុំវិញសង្រ្គាមនៅអ៊ុយក្រែន និងចំណុចសំខាន់ៗផ្សេងទៀតដូចជាបញ្ហាតៃវ៉ាន់ និងឧបទ្វីបកូរ៉េផងដែរ។

រដ្ឋមន្ត្រីការបរទេសថៃលោក ដន ប្រាមុតវីណៃ (Don Pramudwinai) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំរបស់ប្លុក ដែលមានសមាជិក២១ប្រទេសនេះ កំពុងប្រព្រឹត្តទៅនៅក្នុង «ចំណុចសំខាន់»មួយដោយសារពិភពលោកកំពុងប្រឈមនឹងហានិភ័យជាច្រើន។

លោក ស៊ី ដែលព្រមានប្រឆាំងភាពតានតឹងនៃសង្រ្គាមត្រជាក់នៅក្នុងតំបន់ដែលជាការផ្តោតសំខាន់សម្រាប់ការប្រកួតប្រជែងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោននោះ បាននិយាយកាលពីថ្ងៃទី ១៧ វិច្ឆិកាថា អាស៊ីប៉ាស៊ីហ្វិកមិនមែនជាផ្ទះរបស់នរណាម្នាក់នោះទេ ហើយក៏មិនគួរក្លាយជាសង្វៀននៃគូប្រជែងមហាអំណាចនោះដែរ។ ជាមួយគ្នានេះ លោក ស៊ី ជីនពីង ក៏បានលើកឡើងពីការ ទប់ស្កាត់មិនឲ្យមានការកើតឡើងនូវសង្គ្រាមត្រជាក់ជាថ្មី នៅក្នុងយុគ្គសម័យនេះផងដែរ។

ទំនាក់ទំនងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទាំង២នៅក្នុងពិភពលោកនេះមានភាពតានតឹងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លើបញ្ហាដូចជាពន្ធគយ ស្ថានការណ៍តៃវ៉ាន់ កម្មសិទ្ធិបញ្ញា ការដកស្វ័យភាពរបស់ក្រុងហុងកុង និងជម្លោះលើសមុទ្រចិនខាងត្បូង រួមទាំងបញ្ហាផ្សេងៗទៀត៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


មេដឹកនាំចិន និងជប៉ុនណាត់ជួបគ្នានៅក្រៅកិច្ចប្រជុំ APEC បានជជែកលើបញ្ហាក្ដៅៗអ្វីខ្លះ?

ព័ត៌មាន
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីងកាលពីថ្ងៃព្រហស្បតិ៍ ទី ១៧ វិច្ឆិកា បានជួបទ…

ការនាំចេញម្រេចកំពតទៅទីផ្សារអឺរ៉ុបកំពុងរងផលប៉ះពាល់អ្វីខ្លះ?

ព័ត៌មាន
ប្រធានសមាគមម្រេចកំពត បានអះអាងថា ស្ថានភាពទីផ្សារនាំចេញម្រេចកំពតនាពេលបច្ចុប្បន្នហាក់មានការប្រែប្រួលការបញ្ជាបន្តិចបន្ដួចដោយសារបញ្ហាអតិផរណាកើន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ