តៃវ៉ាន់

ការស្ទង់មតិ៖ ក្រុមហ៊ុនតៃវ៉ាន់កាន់តែច្រើនចាកចេញពីប្រទេសចិន ទៅកាន់តំបន់អាស៊ីអាគ្នេយ៍


ក្រុមហ៊ុនតៃវ៉ាន់មួយចំនួនដែលមានប្រតិបត្តិការនៅក្នុងប្រទេសចិនកំពុងនាំគ្នាផ្លាស់ប្តូរទីតាំងផលិតរបស់ពួកគេកាន់តែច្រើនឡើង ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ជានិន្នាការមួយដែលបានឆ្លុះបញ្ចាំងពីសារៈសំខាន់ដ៏មានសក្តានុពល នៃគោលនយោបាយការបរទេសដ៏លេចធ្លោរបស់មេដឹកនាំតៃវ៉ាន់ គឺលោកស្រី សៃ អ៊ីងវិន (Tsai Ing-wen)។ នេះបើតាមការស្ទង់មតិថ្មីមួយដែលបានចេញផ្សាយដោយកាសែត Nikkei Asia។
ក្រុមហ៊ុនតៃវ៉ាន់កាន់តែច្រើនចាកចេញពីប្រទេសចិន ទៅកាន់តំបន់អាស៊ីអាគ្នេយ៍

ក្រុមអ្នកវិភាគដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកហៅកាត់ថា CSIS បានធ្វើការស្ទង់មតិមួយទៅលើក្រុមនាយកប្រតិបត្តិសាជីវកម្មតៃវ៉ាន់ចំនួនជាង ៥០០ នាក់ និងបានចេញផ្សាយនៅសប្តាហ៍នេះបានឲ្យដឹងថា មានចំនួនជាង ១ ភាគ ៤ ឬប្រហែលជិត ២៦% នៃក្រុមហ៊ុនដែលបានស្ទង់មតិ ដែលមានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសចិន គឺបានផ្លាស់ប្តូរផលិតកម្ម ឬប្រភពមួយចំនួនរបស់ពួកគេចេញពីប្រទេសចិន ខណៈដែលចំនួន ៣% ទៀតកំពុងពិចារណាធ្វើដូច្នេះផងដែរ។

ការស្ទង់មតិនេះបានបញ្ជាក់ថា ក្នុងចំណោមក្រុមហ៊ុន ដែលកំពុងផ្លាស់ប្តូរនេះ គឺភាគច្រើនប្រហែលជាង ៦៣% នឹងប្ដូរទៅតំបន់អាស៊ីអាគ្នេយ៍ ខណៈក្រុមហ៊ុនផ្សេងទៀត នឹងផ្លាស់ប្តូរអាជីវកម្មរបស់ពួកគេត្រឡប់ទៅតៃវ៉ាន់វិញ។

លោក ជិន គ័ង ឈីង (Chen Kuan-ting) នាយកប្រតិបត្តិ និងជាអ្នកវិភាគនៅក្រុមហ៊ុនតៃវ៉ាន់ Taiwan NextGen Foundation នៅទីក្រុងតៃប៉ិបាននិយាយថា គ្មានការសង្ស័យឡើយថាគោលនយោបាយឆ្ពោះទៅភាគខាងត្បូងថ្មីនេះត្រូវបានផ្តល់ឱ្យទាន់ពេលវេលានូវការចំណាយ និងភាពជឿជាក់ នៅចំពេលដែលពួកគេបានឃើញបញ្ហាកាន់តែខ្លាំងឡើង ជាមួយការធ្វើអាជីវកម្មនៅសាធារណៈរដ្ឋប្រជាមានិតចិន។

ក្នុងឆ្នាំ២០១៦ លោកស្រី សៃ អ៊ីនវេន បានដាក់ចេញនូវគោលនយោបាយការបរទេសដ៏លេចធ្លោមួយទៅលើទ្វីបអាស៊ីដែលហៅថា New Southbound Policy (NSP) ដោយសំដៅលើតៃវ៉ាន់ក្នុងការឈានធ្វើជាអ្នកជិតខាង និងដៃគូរបស់ខ្លួននៅភាគខាងត្បូង និងធ្វើពិពិធកម្មឆ្ងាយពីទីផ្សារចិន។ គំនិតផ្តួចផ្តើមរបស់លោកស្រី សៃ អ៊ីនវេននេះ បានផ្តល់អាទិភាពដល់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងរវាងពាណិជ្ជកម្មនិងវិនិយោគរបស់តៃវ៉ាន់ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង និងតំបន់ផ្សេងៗទៀត។

ក្រុមអ្នកវិភាគរបស់តៃវ៉ាន់ បាននិយាយថា គោលនយោបាយរបស់លោកស្រី សៃ អ៊ីនវេន គឺជាផ្នែកមួយនៃការផ្លាស់ប្តូរយុទ្ធសាស្រ្តឱ្យកាន់តែធំឡើងសម្រាប់តៃវ៉ាន់ ដែលក្រុមអ្នកវិនិយោគតៃវ៉ាន់កំពុងប្រឹងប្រែងស្វែងរកការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។

លោកស្រី សៃ អ៊ីនវេន បានគូសបញ្ជាក់ថា សហគ្រាសតៃវ៉ាន់បានបង្កើនការវិនិយោគរបស់ពួកគេនៅអាស៊ីអាគ្នេយ៍កាន់តែច្រើន ដោយលោកស្រីបានចង្អុលបង្ហាញថា ចាប់ពីខែមករា ដល់ខែកក្កដា ការវិនិយោគពីតៃវ៉ាន់នៅប្រទេសចំនួន ១៨ តាមរយៈគោលនយោបាយ NSP នេះ មានលើសពី ២ពាន់២រយលានដុល្លារដែលស្មើនឹងប្រមាណ ៤៤% នៃការវិនិយោគខាងក្រៅសរុបរបស់តៃវ៉ាន់។

លទ្ធផលនៃការស្ទង់មតិរបស់ក្រុមអ្នកវិភាគស្ថាប័ន CSIS ក៏បានបង្ហាញដែរថា អាជីវកម្មតៃវ៉ាន់មានការព្រួយបារម្ភយ៉ាងខ្លាំងពីការពឹងផ្អែកខ្លាំងលើសេដ្ឋកិច្ចចិន និងហានិភ័យនៃជម្លោះយោធា ហើយចំនួនជាង ៣ភាគ៤ ឬប្រហែលជាង ៧៦% នៃអ្នកចូលរួមស្ទង់មតិនេះបាននិយាយថា តៃវ៉ាន់ត្រូវការកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចរបស់ខ្លួនទៅលើប្រទេសចិនឲ្យបានកាន់តែច្រើនថែមទៀត៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុនថា អង់គ្លេសនឹងចូលជាសមាជិករបស់កិច្ចព្រមព្រៀង CP TPP នៅឆ្នាំនេះ

ព័ត៌មាន
សមាជិកនៃកិច្ចព្រមព្រៀងវឌ្ឍនភាពគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ CP TPP អាចយល់ព្រមជាគោលការណ៍ ដើម្បីអនុញ្ញាតឱ្យចក្រភពអង…

បញ្ហាគ្រោះទឹកទំនន់កំពុងគំរាមកំហែង ដល់ការការងើបឡើងវិញរបស់សេដ្ឋកិច្ចថៃយ៉ាងណាខ្លះ?

ព័ត៌មាន
ការខូចខាតដោយទឹកជំនន់នៅទូទាំងប្រទេសថៃកំពុងតែរីករាលដាលកាន់តែខ្លាំងឡើងដោយសារតែមានការធ្លាក់ភ្លៀងជាបន្តបន្ទាប់រហូតដល់ចុងរដូវវស្សានេះ ដោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ