វិស័យធនាគារ

ធនាគាររដ្ឋវៀតណាមនឹងរៀបចំដេញថ្លៃមាសលើក២ ក្រោយដេញថ្លៃលើកទី១បរាជ័យ


ធនាគាររដ្ឋវៀតណាមនឹងដាក់ដេញថ្លៃមាសជិត១៧ពាន់តម្លឹងជាលើកទី២ បន្ទាប់ពីបរាជ័យក្នុងការដេញថ្លៃលើកទី១។ ការវបន្តដាក់ដេញថ្លៃលើកទី២នេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរវៀតណាម ដើម្បីទាញទម្លាក់តម្លៃមាសក្នុងសុ្រក ដែលកំពុងកើនឡើងលើសតម្លៃទីផ្សារមាសពិភពលោក។ ពាក់ព័ន្ធនឹងការដេញថ្លៃនេះ សារព័ត៌មានវៀតណាមបានរាយការណ៍ថា អ្នកដេញថ្លៃមួយស្ថាប័នអាចដាក់ដេញថ្លៃមាសពីជាង១ពាន់ទៅ២ពាន់តម្លឹង។
វិស័យធនាគារ
ដោយ

ក្រោយពុំទទួលបានលទ្ធផលផ្លែផ្កាក្នុងការដាក់ឱ្យដេញថ្លៃនៅលើកទី១ ធនាគារកណ្តាលវៀតណាមនឹងដាក់ឱ្យអ្នកវិនិយោគនិងស្ថាប័នហិរញ្ញវត្ថុដេញថ្លៃលក់មាសជិត១៧ពាន់តម្លឹងជាលើកទី២ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ដើម្បីទាញទម្លាក់តម្លៃមាសក្នុងស្រុក ដែលកំពុងហក់ឡើងថ្លៃខ្ពស់។ សម្រាប់ការដេញថ្លៃនៅលើកទីពីរនេះ អ្នកទិញអាចដេញថ្លៃទិញយកមាសនៅក្នុងមួយស្ថាប័នចាប់ពី១ពាន់៤រយទៅ២ពាន់តម្លឹង ជាមួយតម្លៃនៃការដេញថ្លៃទាបជាងតម្លៃទីផ្សារ១,៤៥%។

បច្ចុប្បន្នតម្លៃមាសនៅលើទីផ្សារក្នុងប្រទេសសង្គមនិយម ដែលមានពលរដ្ឋជាង១០០លាននាក់មួយនេះ គឺមានតម្លៃជាង៣ពាន់២រយដុល្លារនៅក្នុងមួយតម្លឹង។ អ្នកជំនាញក្នុងឧស្សាហកម្មមាសវៀតណាមមួយចំនួនបាននិយាយថា មូលហេតុដែលការរៀបចំដេញថ្លៃមាសលើកទី១ប្រចាំឆ្នាំ២០២៤ បរាជ័យ គឺដោយសារតែការកំណត់តម្លៃចាប់ផ្តើមដេញថ្លៃខ្ពស់ពេក។

ក្រោយការដេញថ្លៃលើកទី១បានបរាជ័យ លោក ឡេ មិញខៃ (Le Minh Khai) ឧបនាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាឱ្យធនាគារកណ្តាលធានាការផ្គត់ផ្គង់មាសឲ្យសមហេតុផលជាងមុនដើម្បីរក្សាស្ថិរភាពតម្លៃ។

គួររំលឹកថា នៅពេលដេញថ្លៃមាសលើកទី១ ប្រចាំឆ្នាំ២០២៤ ចាប់ផ្តើម នៅក្នុងចំណោមស្ថាប័នដែលបានចុះបញ្ជីដេញថ្លៃទាំង១១ មានតែអ្នកដេញថ្លៃមកពីស្ថាប័ន២ប៉ុណ្ណោះ ដែលបានដេញថ្លៃ ដោយពួកគេទិញយកមាសត្រឹមតែ៣ពាន់៤រយតម្លឹងប៉ុណ្ណោះ នៅក្នុងចំណោមបរិមាណមាសដែលដាក់ឱ្យដេញថ្លៃសរុបជិត១៦ពាន់៨រយតម្លឹង។

អ្នកវិភាគយល់ឃើញថា ការបរាជ័យក្នុងការទាក់ទាញអ្នកវិនិយោគចំពោះការដាក់ឱ្យដេញថ្លៃមាសទី១ គឺដោយសារធនាគារកណ្តាលវៀតណាម ព្យាយាមរកប្រាក់ចំណេញពីការដេញថ្លៃដូចសហគ្រាសឯកជន ជាជាងបំពេញតួនាទីរបស់ខ្លួនជានិយ័តករ។

អ្នកនាំពាក្យសមាគមពាណិជ្ជកម្មមាសវៀតណាម បាននិយាយថា ធនាគារកណ្តាលគួររៀនពីចំណុចនេះ ហើយទម្លាក់តម្លៃអប្បបរមារបស់ខ្លួន ជាពិសេសនៅពេលតម្លៃពិភពលោកកំពុងធ្លាក់ចុះ។ ហើយប្រសិនបើធនាគារកណ្តាលចង់សម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការបង្រួមគម្លាតរវាងតម្លៃក្នុងស្រុក និងពិភពលោក ធនាគារត្រូវធ្វើយ៉ាងណារក្សាតម្លៃមាសក្នុងស្រុកឱ្យស្ថិតក្នុងកម្រិតមួយទាប៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសហ្ស៊ីមបាបវ៉េ ផលិតរូបិប័ណ្ណថ្មីដើម្បីបោះជំហានឆ្ពោះទៅបញ្ចប់ការប្រើប្រាក់ដុល្លារអាម៉េរិក ទាំងស្រុងក្នុងសេដ្ឋកិច្ចជាតិ

ព័ត៌មាន
អនុប្រធានាធិបតីហ្ស៊ីមបាបវ៉េ លោក ខុនស្ទែនទីណូ ជីវ៉េនហ្គា (Constantino Chiwenga) បានទម្លាយឱ្យដឹងថា សាធារណរដ្ឋហ្ស៊ីមបាបវ៉េ ដែលជាប្រទេសមួ…

ថៃ រកចំណូលពីវិស័យទេសចរណ៍បានជិត៤ពាន់លានដុល្លារ ពីសង្ក្រាន្តឆ្នាំថ្មី២០២៤

ព័ត៌មាន
ក្រសួងទេសចរណ៍ និងកីឡាថៃ បានឱ្យដឹងថា ពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី២០២៤ ដែលមានរយៈពេល៣សប្តាហ៍នៅក្នុងប្រទេសក្បែរខាងរបស់កម្ពុជាមួយនេះ រកចំណូលពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ