វិស័យធនាគារ

តើអត្រាឥណទានមិនដំណើរការនៅក្នុងវិស័យធនាគារ កើនឡើងដល់កម្រិតណាក្នុងឆ្នាំ២០២៣?


ប្រធានសមាគមធនាគារនៅកម្ពុជា បានអះអាងថា ទោះបីវិស័យធនាគារនៅកម្ពុជា បានជួបព្យុះភ្លៀងជាបន្តបន្ទាប់ដោយសារកត្តាខាងក្នុង និងខាងក្រៅក៏ដោយ តែវិស័យនេះ នៅតែអាចរក្សាបាននូវភាពធន់ និងនិរន្តរភាព តួរយ៉ាងទាំងទំហំឥណទាន និងទំហំកម្ចីរបស់អតិថិជននៅក្នុងវិស័យធនាគារ នៅតែរក្សាបានកំណើនខ្ពស់នៅក្នុងឆ្នាំ២០២៣។ ទន្ទឹមនឹងទំហំឥណទាន និងប្រាក់បញ្ញើមានការកើនឡើង អត្រាឥណទានមិនដំណើរការក្នុងវិស័យនេះក៏មានការកើនឡើងផងដែរកាលពីឆ្នាំ២០២៣ ដោយមានក្នុងអត្រា៥,៤%។
10
ដោយ

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានគូសបញ្ជាក់ថា ទំហំឥណទានក្នុងវិស័យ​ធនាគារ និងហិរញ្ញវត្ថុនៅកម្ពជា នៅតែរក្សាបាននូវកំណើន បើទោះបីសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងភាពមិនច្បាស់លាស់ និងជួបប្រឈមនឹងបញ្ហានានាយ៉ាងណាក៏ដោយ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣ កន្លងទៅទំហំឥណទានក្នុងវិស័យធនាគារមានកំណើនដល់ទៅជាង១៤%ឯណោះ។ ទន្ទឹមនឹងទំហំឥណទានក្នុងវិស័យធនាគារមានការកើនឡើង អត្រាឥណទានមិនដំណើរការក្នុងវិស័យធនាគារ ក៏មានការកើនឡើងផងដែរ។ បើតាមការលើកឡើងរបស់លោក រ័ត្ន សោភ័ណ នៅក្នុងឆ្នាំ២០២៣ កន្លងទៅឥណទានមិនដំណើរការក្នុងវិស័យធនាគារមានក្នុងអត្រា៥,៤% មានការកើនឡើងបន្តិចបន្តូច បើធៀបនឹងឆ្នាំ២០២២។ តែយ៉ាងណាអ្នកជំនាញរូបនេះអះអាងថា កម្រិតឥណទានមិនដំណើរការនេះស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន។

​បើតាមអ្នកជំនាញរូបនេះ កត្តាដែលធ្វើឱ្យឥណទានមិនដំណើរការនៅក្នុងវិស័យធនាគារមានការកើនឡើង គឺដោយសារឥទ្ធិពលនៃវិបត្តិហិរញ្ញវត្ថុសកល ជំងឺកូវីដ-១៩ ផលប៉ះពាល់ពីសង្គ្រាមរុស្សី និងអ៊ុយក្រែន ភាពតានតឹងផ្នែកភូមិសាស្រ្តន​យោបាយ និងអតិផរណាជាដើម។ តែយ៉ាងណានៅក្នុងស្ថានភាពលំបាកនេះ វិស័យធនា​គារមិនត្រឹមតែបានចូលរួមចំណែកជួយទប់ទល់នឹងវិបត្តិប៉ុណ្ណោះទេ ថែមទាំងជួយសម្រួលបន្ទុករបស់​អតិថិជនមួយចំនួនផងដែរ តាមរយៈការរៀបចំឥណទានឡើងវិញ និងការពន្យារពេលនៃការបង់ប្រាក់ជាដើម។ នេះបើតាមការបញ្ជាក់របស់លោក រ័ត្ន សោភ័ណ។

សូមជម្រាបថា ក្នុងរយៈពេល៣ទស្សវត្សរ៍ចុងក្រោយនេះ វិស័យធនាគារនៅកម្ពុជាបានផ្លាស់ប្តូរ និងមានការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ឈានទៅរករបត់នៃកំណើនមួយប្រកបដោយភាពរឹងមាំ ភាពធន់ និងនិរន្តរភាព។ ជាក់ស្តែង គិតត្រឹមឆ្នាំ២០២៣ ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារមានទំហំជាង៨៤ពាន់លានដុល្លារ ស្មើនឹងជាង២៦៥% នៃផលិតផលក្នុងស្រុកសរុប (GDP)។ ចំណែកឥណទានអតិថិជនកើនដល់ជាង៥៧ពាន់លានដុល្លារ ឬជាង១៨០% នៃផលិតផលិតផលក្នុងស្រុកសរុប ដែលមានប្រជាជនប្រើប្រាស់ប្រមាណជាង ៣លាន៨សែនគណនី។ ជាមួយគ្នានេះប្រាក់បញ្ញើបានកើនឡើងដល់ជិត៤៨ពាន់លានដុល្លារ ដែលមានប្រមាណជា១៨លាន៦សែនគណនីផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើតម្លៃអចលនទ្រព្យនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនឹងប្រែប្រួលយ៉ាងណា ក្រោយព្រលានយន្តហោះអន្តរជាតិតេជោដាក់ឱ្យដំណើរការ?

ព័ត៌មាន
នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ គឺជាតំបន់សេដ្ឋកិច្ចមួយដ៏សំខាន់ និងស្ថិតក្នុងផែនការអភិវឌ្ឍន៍យ៉ាងមមាញឹករបស់រាជរដ្ឋាភិបាល។ តួរយ៉ាងផ្លូវក្រវា…

ថៃអនុម័តវិធានការថ្មីៗដើម្បីជំរុញវិស័យអចលនទ្រព្យ ដែលអាចរុញច្រានកំណើនសេដ្ឋកិច្ចឱ្យឈានដល់លើស៤%ក្នុងឆ្នាំនេះ

ព័ត៌មាន
ថៃអនុម័តវិធានការថ្មីៗដើម្បីជំរុញវិស័យអចលនទ្រព្យ ដែលអាចរុញច្រានកំណើនសេដ្ឋកិច្ចឱ្យឈានដល់លើស៤%ក្នុងឆ្នាំនេះ។ គណៈរដ្ឋមន្ត្រីថៃ បានអនុម័តវិធាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ