វិស័យធនាគារ

តើធនាគារវៀតណាម កំពុងច្របូកច្របល់រឿងអ្វី ទើបធ្វើឱ្យនាយករដ្ឋមន្រ្តីកោះប្រជុំ?


វិស័យធនាគារនៅវៀតណាម ដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជា ត្រូវបានគេវាយតម្លៃថា អាចកំពុងស្ថិតនៅក្នុងស្ថានភាពច្របូកច្របល់។ ការវាយតម្លៃបែបនេះធ្វើឡើងក្រោយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ បានកោះប្រជុំជាមួយតំណាងធនាគារធំៗនៅក្នុងប្រទេសនេះកាលពីខែមីនា កន្លងទៅថ្មីៗនេះ។
វិស័យធនាគារ
ដោយ

វិស័យធនាគារនៅវៀតណាម កំពុងស្ថិតក្នុងភាពច្របូកច្របល់ ក្រោយពួកគេប្រឈមមុខនឹងសម្ពាធនៃការបង្កើនការផ្តល់ប្រាក់កម្ចី ចំពេលមានការពង្រឹងយន្តការត្រួតពិនិត្យប្រាក់កម្ចី ហើយស្របពេលដែលអាជ្ញាធរបានបង្ក្រាបករណីក្លែងបន្លំហិរញ្ញវត្ថុជាច្រើនករណី រួមទាំងករណី ដែលព្រះរាជអាជ្ញា កំពុងស្វែងរកការកាត់ទោសប្រហារជីវិតជន​ដែលពាក់ព័ន្ធនឹងគម្រោងឆបោកពលរដ្ឋកន្លងមក។

ការថយចុះតម្រូវការជាសកលបានទាញទម្លាក់ការនាំចេញរបស់វៀតណាម ដែលបានធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះមានភាពយឺតយ៉ាវ។ យ៉ាងណាក៏ដោយ ទីក្រុងហាណូយបានជំរុញឱ្យធនាគារបង្កើនការផ្តល់ប្រាក់កម្ចី ដើម្បីជំរុញអាជីវកម្មឲ្យដល់គោលដៅកំណើនឥណទានចំនួន១៥% នៅឆ្នាំ២០២៤ នេះ ប៉ុន្តែឥណទានបែរជាដើរទៅតាមទិសដៅផ្ទុយដោយបានធ្លាក់ចុះរហូតដល់០,៧% នៅក្នុងខែមករា។

ដោយសារតែបញ្ហានេះបានជំរុញឱ្យលោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីវៀតណាម កោះហៅតំណាងធនាគារធំៗមកជួបប្រជុំគ្នាកាលពីពេលថ្មីៗកន្លងទៅ។ នៅក្នុងជំនួបនោះលោក ផាម មិញជិញ បានចោទជាសំណួរថា ចំនួនប្រាក់បញ្ញើនៅតាមធនាគារមានការកើនឡើង ចុះហេតុអ្វីពលរដ្ឋជាអាជីវករបានត្អូញត្អែរពីការខ្វះខាតដើមទុនទៅវិញ? ពាក់ព័ន្ធបញ្ហានេះ នាយករដ្ឋមន្ត្រីវៀតណាម បានជំរុញឲ្យធនាគារ ត្រូវតែធ្វើយ៉ាងណារក្សាឱ្យបាននូវតម្លាភាពអត្រាការប្រាក់ និងការចំណាយលើការខ្ចីប្រាក់ និងបញ្ហារអាក់រអួល ដែលបង្កឱ្យមានការលំបាកសម្រាប់ប្រជាជនជាដើម។

ជុំវិញបញ្ហានេះ ធនាគារកណ្តាលវៀតណាម បានដាក់បន្ទុកថា គឺដោយសារអ្នកផ្តល់ប្រាក់កម្ចីមានការប្រុងប្រយ័ត្នពេក ដូច្នេះទើបធនាគារកណ្តាល បានជំរុញការឱ្យបង្កើនល្បឿនការអនុម័តប្រាក់កម្ចីនានា។

ដោយឡែកលោក ធួន ផុង (Tuan Phung) អ្នកជំនាញខាងប្រឹក្សាឥណទានមួយរូបបាននិយាយថា ធនាគារវៀតណាម កំពុងមានបញ្ហា ដោយម្ខាងធនាគារមានតូនាទីលើកទឹកចិត្តឱ្យផ្តល់ប្រាក់កម្ចីបន្ថែមទៀត តែម្ខាងទៀតធនាគារកំពុងរងសម្ពាធឲ្យពង្រឹងនិងរក្សាការប្រុងប្រយ័ត្ននិងភាពស្អាតស្អំ។

ការិយាល័យស្ថិតិបាននិយាយថា កាលពីឆ្នាំ២០២៣ ចំនួនអាជីវកម្មដែលត្រូវបានបិទបានកើនឡើងដល់២០% បើធៀបនឹងឆ្នាំ២០២២ ទោះបីឆ្នាំនេះប្រទេសវៀតណាម កំពុងចាប់ផ្តើមមើលឃើញការកើនឡើងនៃការចុះបញ្ជីក្រុមហ៊ុនក៏ដោយ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អំពើពុករលួយ និងជម្លោះដីធ្លីកំពុងក្លាយជាក្តីបារម្ភសម្រាប់ផលិតកម្មរ៉ែនីកែលនៅឥណ្ឌូនេស៊ី

ព័ត៌មាន
អំពើពុករលួយ និងវិវាទដីធ្លីកំពុងក្លាយជាក្តីកង្វល់ដ៏ធំមួយសម្រាប់វិស័យរ៉ែនីកែលរបស់ឥណ្ឌូនេស៊ី ខណៈក្រុមហ៊ុនក្នុងស្រុកកំពុងបង្កើនគម្រោងជីករ៉ែ…

តើសមត្ថភាពផលិតកម្មឧស្សាហកម្មរបស់ចិន កំពុងតែលើសតម្រូវការមែនឬ?

ព័ត៌មាន
ក្រុមអ្នកជំនាញនៅបស្ចិមប្រទេស បានលើកឡើងថា សមត្ថភាពផលិតកម្មឧស្សាហកម្មរបស់មហាយក្សចិន នៅពេលនេះ កំពុងលើសតម្រូវការ។ ពួកគេបានវាយតម្លៃថា បញ្ហានេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ