វិស័យឧស្សាហកម្ម

តើសមត្ថភាពផលិតកម្មឧស្សាហកម្មរបស់ចិន កំពុងតែលើសតម្រូវការមែនឬ?


ក្រុមអ្នកជំនាញនៅបស្ចិមប្រទេស បានលើកឡើងថា សមត្ថភាពផលិតកម្មឧស្សាហកម្មរបស់មហាយក្សចិន នៅពេលនេះ កំពុងលើសតម្រូវការ។ ពួកគេបានវាយតម្លៃថា បញ្ហានេះអាចជាបច្ច័យមួយ ដែលអាចឈានដល់ការបំផ្លាញនូវឧស្សាហកម្មក្រៅប្រទេសរបស់ចិន។ តាមការប៉ាន់ប្រមាណ គ្រាន់តែរថយន្តមួយមុខ ក្នុងមួយឆ្នាំៗចិនអាចផលិតបានរហូតដល់៥០លានគ្រឿង ខណៈដែលតម្រូវការប្រើប្រាស់ក្នុងស្រុកមានតែប្រមាណជា៥០%ប៉ុណ្ណោះ។
វិស័យឧស្សាហកម្ម
ដោយ

អ្នកជំនាញនៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប្រ៊ុចសែល បានបង្ហាញនូវទស្សនៈស្របគ្នាថា ប្រទេសចិនកំពុងជួបប្រទះបញ្ហាសមត្ថភាពផលិតកម្មក្នុងវិស័យឧស្សាហកម្ម កើនលើសតម្រូវការ ដែលអាចបំផ្លាញឧស្សាហកម្មនៅក្រៅប្រទេស ដែលទាមទារឱ្យមានការចាត់វិធានការការពារ ដើម្បីទប់ស្កាត់ការខូចខាតសេដ្ឋកិច្ច។

លោកស្រី ជេណេត យេឡេន ( Janet Yellen) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក បាននិយាយនៅក្នុងសប្តាហ៍នេះថា ចិនកំពុងតែផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ រថយន្តអគ្គិសនី និងអាគុយយ៉ាងច្រើនលើសលប់ បើធៀបនឹងតម្រូវការទីផ្សារ។ ដោយឡែកលោកស្រី យូស៊ូឡា វុនឌ័រ ឡេយេន (Ursula von der Leyen) ប្រធានគណៈកម្មការសហភាពអឺរ៉ុប បានលើកឡើងថា ចំនួនរថយន្តអគ្គិសនីចិន នៅលើទីផ្សារអឺរ៉ុប បានកើនឡើងលើសចំណុះ ដែលជាហេតុផលនាំឱ្យអឺរ៉ុបបើកការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនដល់រថយន្តអគ្គីសនីរបស់ចិន។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ប៉ូល ហ្គុង (Paul Gong) ប្រធានក្រុមស្រាវជ្រាវទីផ្សាររថយន្តចិន នៅក្រុមហ៊ុន UBS Group AG បាននិយាយថា សមត្ថភាពផលិតកម្មរថយន្តចិន ដែលលោកបានស្ទាបស្ទង់ គឺនៅក្នុងរង្វង់៥០លានគ្រឿង នៅក្នុងមួយឆ្នាំ ខណៈដែលចិន អាចលក់បាននៅក្នុងស្រុកត្រឹមតែ២២លានគ្រឿងតែប៉ុណ្ណោះ ហើយក្រៅពីនោះ គឺនាំចេញដែលបានធ្វើឱ្យមានភាពប្រទាំងប្រទើសលើទីផ្សាររថយន្តនេះ។

នៅក្នុងឆ្នាំ២០២៣ កំណើននៃការលក់រថយន្តរបស់ចិន បានស្ទុះឡើងដល់៣៦% តែឆ្នាំនេះគេព្យាករណ៍ថា នឹងថយចុះមកត្រឹម២៥%។ មកដល់ពេលនេះ សមាមាត្រនៃការនាំចេញរថយន្តចិន ធៀបទៅនឹងផលិតកម្ម គឺទាបជាងប្រទេសផលិតរថយន្តផ្សេងទៀត ដូចជាអាល្លឺម៉ង់ ជប៉ុន និងកូរ៉េខាងត្បូង។

ក្រុមអ្នកវិភាគបានបន្តថា កន្លងមកតាមទិន្នន័យតម្រូវការផលិតកម្ម ដែលងាយស្រួលហូរចូលទៅកាន់ទីផ្សារអន្តរជាតិ គឺជាផលិតផលឧស្សាហកម្មដែលមានបច្ចេកវិទ្យាទាបៗ និងទំនិញប្រើប្រាស់ធម្មតាប៉ុណ្ណោះ ប៉ុន្តែការដាក់សម្ពាធពីសហរដ្ឋអាម៉េ​រិក និងការតម្លើងកម្រិតកម្ដៅនៃបញ្ហាជាមួយនឹងសហភាពអឺរ៉ុប កំពុងជះឥទ្ធិពលដល់តម្លៃ នៃការនាំចេញរបស់ចិន មានការធ្លាក់ចុះក្នុងល្បឿនដ៏លឿនបំផុតក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើធនាគារវៀតណាម កំពុងច្របូកច្របល់រឿងអ្វី ទើបធ្វើឱ្យនាយករដ្ឋមន្រ្តីកោះប្រជុំ?

ព័ត៌មាន
វិស័យធនាគារនៅវៀតណាម ដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជា ត្រូវបានគេវាយតម្លៃថា អាចកំពុងស្ថិតនៅក្នុងស្ថានភាពច្របូកច្របល់។ ការវាយតម្លៃបែបនេះធ្…

គ្រោះរញ្ជួយដីដ៏កំណាចបំផុតក្នុងពេល២៥ឆ្នាំមកនេះនៅតៃវ៉ាន់ អាចធ្វើឱ្យវិស័យបន្ទះឈីបពិភពលោកខាងបង់ច្រើនទ្រីលានដុល្លារ

ព័ត៌មាន
គ្រោះរញ្ជួយដីកាលពីពេលថ្មីៗនៅកោះតៃវ៉ាន់ ដែលជាគ្រោះរញ្ជួយដីដ៏កំណាចបំផុតរបស់កោះនេះក្នុងរយៈពេល២៥ឆ្នាំមកនេះ ទំនងជាធ្វើឱ្យការផ្គត់ផ្គង់គ្រឿងបច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ