កោះតៃវ៉ាន់

គ្រោះរញ្ជួយដីដ៏កំណាចបំផុតក្នុងពេល២៥ឆ្នាំមកនេះនៅតៃវ៉ាន់ អាចធ្វើឱ្យវិស័យបន្ទះឈីបពិភពលោកខាងបង់ច្រើនទ្រីលានដុល្លារ


គ្រោះរញ្ជួយដីកាលពីពេលថ្មីៗនៅកោះតៃវ៉ាន់ ដែលជាគ្រោះរញ្ជួយដីដ៏កំណាចបំផុតរបស់កោះនេះក្នុងរយៈពេល២៥ឆ្នាំមកនេះ ទំនងជាធ្វើឱ្យការផ្គត់ផ្គង់គ្រឿងបច្ចេកវិទ្យាដូចជាអេក្រង់ និងបន្ទះឈីបជាដើមរអាក់រអួល ខណៈបណ្ដាសហគ្រាសផលិតនៅលើដែនកោះ ដែលជាមជ្ឈមណ្ឌលផលិតកម្មបច្ចេកវិទ្យាពិភពលោកមួយនេះ កំពុងប្រឹងប្រែងស្ដារប្រតិបត្តិការរបស់ខ្លួនឡើងវិញ។
កោះតៃវ៉ាន់
ដោយ

អ្នកជំនាញបានប៉ាន់ប្រមាណថា ការរអាក់រអួលក្នុងការផ្គត់ផ្គង់នេះ អាចធ្វើឱ្យវិស័យបន្ទះឈីបពិភពលោកខាងបង់ច្រើនទ្រីលានដុល្លារ ឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

គ្រោះរញ្ជួយដីដ៏កំណាចកម្រិត៧.២រិច្ឆទ័រ បានវាយប្រហារឆ្នេរសមុទ្រភាគខាងកើត របស់កោះតៃវ៉ាន់ ក្បែរសង្កាត់ហ័រលាន (Hualien County) កាលពីព្រឹកថ្ងៃពុធ ទី៣ ខែមេសា ដោយបណ្ដាលឱ្យមនុស្ស៩នាក់ បាត់បង់ជីវិត និងជាង១ពាន់នាក់ទៀតរងរបួស។ កោះតៃវ៉ាន់ បានដើរតួនាទីដ៏សំខាន់នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីបរបស់ពិភពលោក ដោយសារក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតរបស់ពិភពលោក គឺក្រុមហ៊ុន Taiwan Semiconductor Manufacturing ហៅកាត់ TSMC ដែលផ្គត់ផ្គង់បន្ទះឈីបដល់បណ្ដាក្រុមហ៊ុនយក្សអាម៉េរិក រួមមានក្រុមហ៊ុន Apple និងក្រុមហ៊ុន Nvidia ជាដើម បានបោះមូលដ្ឋាននៅលើកោះនេះ។

ក្រៅពីក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតរបស់ពិភពលោក TSMC នៅលើកោះនេះក៏មានក្រុមហ៊ុនផលិតបន្ទះឈីប​ជាច្រើនទៀតផងដែរ រួមមាន ក្រុមហ៊ុន UMC ក្រុមហ៊ុន Vanguard International Semiconductor និងក្រុមហ៊ុន Powerchip Semiconductor Manufacturing ជាដើម។

ប្រវត្តិវិទូលោក គ្រីស មីល័រ (Chris Miller) បានសរសេរនៅក្នុងសៀវភៅមានចំណងជើងថា "Chip War" ឬសង្គ្រាមបន្ទះឈីប ដែលបានបោះពុម្ពនៅឆ្នាំ២០២២ ថា ជិត១ភាគ៣នៃបន្ទះឈីប ដែលពិភពលោកពឹងផ្អែកត្រូវបានផលិតនៅកោះតៃវ៉ាន់ ដែលកត្តានេះហើយបានធ្វើឱ្យក្រុមហ៊ុនផលិតបន្ទះឈីប TSMC ក្លាយជាក្រុមហ៊ុនដ៏មានតម្លៃបំផុតមួយនៅលើពិភពលោក។

ទាក់ទិននឹងគ្រោះរញ្ជួយដីនៅកោះតៃវ៉ាន់នេះ ប្រវត្តិវិទូរូបនេះ បានប៉ាន់ប្រមាណថា ទំហំខាតបង់សរុបដែលបណ្ដាលមកពីកង្វះនៃការផ្គត់ផ្គង់បន្ទះឈីបទូទាំងពិភពលោក ក្រោយកើតមានគ្រោះមហន្តរាយដ៏ធំនៅកោះតៃវ៉ាន់ ដូចគ្រោះរញ្ជួយដីនេះជាដើម អាចមានទំហំច្រើនទ្រីលានដុល្លារឯណោះ ដែលការខាតបង់នេះមានទំហំធំធេងជាងការខាតបង់បង្កឡើងដោយវិបត្តិកូវីដ-១៩ ទៅទៀត៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើសមត្ថភាពផលិតកម្មឧស្សាហកម្មរបស់ចិន កំពុងតែលើសតម្រូវការមែនឬ?

ព័ត៌មាន
ក្រុមអ្នកជំនាញនៅបស្ចិមប្រទេស បានលើកឡើងថា សមត្ថភាពផលិតកម្មឧស្សាហកម្មរបស់មហាយក្សចិន នៅពេលនេះ កំពុងលើសតម្រូវការ។ ពួកគេបានវាយតម្លៃថា បញ្ហានេ…

ក្រុមហ៊ុន Tesla គ្រោងសង់រោងចក្រតម្លៃ៣ពាន់លានដុល្លារនៅឥណ្ឌា ចំពេលប្រទេសនេះចង់ឈ្នះចិនខាងវិស័យយានយន្តអគ្គិសនី

ព័ត៌មាន
លោក អេឡុន ម៉ាស ប្រធានក្រុមហ៊ុនរថយន្ត Tesla របស់សហរដ្ឋអាម៉េរិក បានបង្ហាញគម្រោងសាងសង់រោងចក្រមួយនៅប្រទេសឥណ្ឌា ក្នុងតម្លៃ៣ពាន់លានដុល្លារ ស្រប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ