សេដ្ឋកិច្ចអឺរ៉ុប

ទីបំផុតអឺរ៉ុប ងើបផុតពីវិបត្តិសេដ្ឋកិច្ច ក្រោយប្រទេសមានសេដ្ឋកិច្ចធំៗទាំង៤សម្រេចបានកំណើនលឿនជាងការរំពឹងទុក


សារព័ត៌មានអន្តរជាតិ ដ៏ល្បីល្បាញ Bloomberg បានចុះផ្សាយកាលពីថ្ងៃអង្គារ ទី៣០ ខែមេសា ថា នៅទីបំផុតតំបន់អឺរ៉ុប បានងើបចេញផុតពីវិបត្តិសេដ្ឋកិច្ចហើយ ខណៈប្រទេសចំនួន៤ រួមមាន អាល្លឺម៉ង់ បារាំង អ៊ីតាលី និងអេស្ប៉ាញ ដែលសុទ្ធតែជាសេដ្ឋកិច្ចកំពូលទាំង៤ក្នុងតំបន់អឺរ៉ុប សម្រេចបានកំណើនលឿនជាងការរំពឹងទុក។
សេដ្ឋកិច្ចអឺរ៉ុប
ដោយ

ផលិតផលក្នុងស្រុកសរុប ឬ GDP របស់តំបន់អឺរ៉ុប ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៤ សម្រេចបានកំណើន០,៣% បើធៀបនឹងត្រីមាសទី៤ ចុងឆ្នាំ២០២៣ ពោលគឺលឿនជាងការរំពឹងទុករបស់ក្រុមអ្នកជំនាញ។ ទោះជាយ៉ាងណា ទិន្នន័យដាច់ដោយឡែកមួយបង្ហាញថា អត្រាអតិផរណាក្នុងតំបន់អឺរ៉ុប បានស្ថិតក្នុងរង្វង់២,៤% ដដែល ក្នុងខែមេសា ដែលប្រហាក់ប្រហែលគ្នានឹងខែមីនា និងស្របតាមការព្យាកររបស់ក្រុមអ្នកវិភាគ។

សេដ្ឋកិច្ចរបស់តំបន់អឺរ៉ុប នាពេលនេះហាក់មានស្ថានភាពល្អប្រសើរឡើងដោយសារក្ដីរំពឹងថា ធនាគារកណ្ដាលអឺរ៉ុប (ECB) នឹងបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនៅខែមិថុនា ដ៏ខ្លីខាងមុខនេះ។

បន្ទាប់ពីធ្លាក់ចុះនៅក្នុងឆមាសទី២ ឆ្នាំ២០២៣ សេដ្ឋកិច្ចរបស់តំបន់អឺរ៉ុប សម្រេចបានកំណើននៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៤ ក្រោយអាល្លឺម៉ង់ បារាំង អ៊ីតាលី និងអេស្ប៉ាញ ដែលសុទ្ធតែជាសេដ្ឋកិច្ចកំពូល​ៗប្រចាំតំបន់នេះសម្រេចបានកំណើនលឿនលើសពីការរំពឹងទុក។

នៅពេលដែលប្រាក់ចំណូលគ្រួសារកើនឡើង អតិផរណាធ្លាក់ចុះ និងតម្រូវការនៅបរទេសកើនឡើង ធនាគារកណ្តាលអឺរ៉ុប (ECB) ព្យាករថា សេដ្ឋកិច្ចក្នុងតំបន់អឺរ៉ុប នឹងស្ទុះងើបឡើងវិញពេញមួយឆ្នាំ២០២៤ ជាមួយនឹងកំណើន០,៦% ក្នុងឆ្នាំនេះ និង១,៥% ក្នុងឆ្នាំ២០២៥។

ជាការពិតណាស់ ទិន្នន័យថ្មីៗនេះពិតជាបង្ហាញថា សេដ្ឋកិច្ចរបស់តំបន់អឺរ៉ុប បានឆ្លងផុតស្ថានការណ៍ដ៏លំបាកបំផុតហើយ ជាពិសេសនៅពេលប្រទេសអាល្លឺម៉ង់ ដែលជាបងធំនៅតំបន់អឺរ៉ុប អាចយកឈ្នះលើបញ្ហាលំបាកនានារបស់ខ្លួន៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីក្រសួងការងារអាម៉េរិក ស្នើឱ្យក្រុមហ៊ុនអន្តរជាតិ បោះបង់ការវិនិយោគនៅតំបន់ស៊ីនជាំង

ព័ត៌មាន
មន្ត្រីក្រសួងការងារអាម៉េរិក បានលើកឡើងថា ក្រុមហ៊ុនអន្តរជាតិ មិនអាចធ្វើប្រតិបត្តិការប្រកបដោយទំនួលខុសត្រូវក្នុងតំបន់ស៊ីនជាំងបាននោះទេ ដូច្នេ…

ផ្ទះដែលគេបោះបង់ចោលនៅជប៉ុន កើនឡើងដល់រាប់លានខ្នង ដោយសារចំនួនប្រជាជនធ្លាក់ចុះនៅតាមជនបទ

ព័ត៌មាន
ទិន្នន័យចុងក្រោយបំផុតរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញថា ចំនួនផ្ទះដែលគេបោះបង់ចោលនៅក្នុងប្រទេសជប៉ុន បានកើនឡើងរហូតដល់ទៅប្រមាណ៨០% ក្នុងរយៈពេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ