តំណែង CEO របស់ Twitter

តើលោក Elon Musk នឹងចុះចេញពីតំណែង CEO របស់ Twitter ដែរឬទេ?


បន្ទាប់ពីចូលកាន់កាប់ក្រុមហ៊ុន Elon Musk ទើបតែបានជិត ២ខែប៉ុណ្ណោះ លោក Elon Musk ហាក់បានបង្ហាញពីភាពបរាជ័យរបស់ខ្លួន ចំពោះជោគវាសនារបស់ក្រុមហ៊ុនយក្សនេះ ដោយលោកបានប្រកាសធ្វើការស្ទង់មតិមួយឱ្យមហាជន ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមនេះ បោះឆ្នោតសម្រេចថា តើចង់ឱ្យលោកនៅបន្ត ឬចាកចេញ ហើយលោកបញ្ជាក់ថា នឹងគោរពលទ្ធផលនេះ។
Elon Musk បើកការស្ទង់មតិដើម្បីកំណត់ជោគវាសនាខ្លួនៅ Twitter

ការស្ទង់មតិនេះ ធ្វើឡើងចំពេលដែល Twitter កំពុងជួបវិបត្តិធ្លាក់ចុះប្រាក់ចំណូលនិងឈានដល់កាត់បន្ថយបុគ្គលិកពាក់កណ្តាល ហើយផែនការស្តារក្រុមហ៊ុនឡើងវិញរបស់លោក Elon Musk គ្មានកម្រើកទៅមុខទាល់តែសោះ គិតមកទល់ពេលនេះ។

មហាសេដ្ឋីលោក Elon Musk បានបង្ហោះសារជាបន្តបន្ទាប់នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ ដោយការបង្ហោះដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតនោះ គឺលោកបានសរសេរសួរថា តើលោកគួរតែចុះចេញពីតំណែងនាយកប្រតិបត្តិ Twitter នេះឬអត់? ជាមួយគ្នានោះលោកបានបើកការស្ទង់មតិ ដោយផ្តល់ជម្រើស២ គឺពាក្យ Yes ដែលមានន័យថា គួរតែចាកចេញ និងពាក្យ No ដែលមានន័យថា មិនគួរចាកចេញ។

បន្តិចក្រោយមក លោក Elon Musk ទំនងជាមើលឃើញថា គេចង់ឱ្យលោកចាកចេញពីតំណែងនេះហើយ ទើបលោកបានបង្ហោះសារបង្កប់ន័យមួយទៀតថា អ្នកដែលចង់បានតំណែងនេះ គឺសុទ្ធតែជាអ្នកមិនសូវសមនឹងទទួលបានវាឡើយ។ ទោះយ៉ាងណាក៏ដោយ លោកមិនទាន់បានបង្ហាញលទ្ធផលស្ទង់មតិនេះជាផ្លូវការនៅឡើយទេ។

គិតត្រឹម ល្ងាចថ្ងៃទី ១៩ ខែធ្នូ ការស្ទង់មតិនៅលើ Twitter របស់លោក Elon Musk នេះបានបង្ហាញលទ្ធផលបណ្ដោះអាសន្នថា មានអ្នកបោះឆ្នោតឲ្យលោកលាលែងដល់ទៅជាង ៥៧% ខណៈដែលអ្នកបោះឆ្នោតមិនឲ្យលោកលាលែងមានដល់ជាង ៤២%។

សូមរំលឹកថា លោក Elon Musk បានសម្រេចការទិញ និងក្លាយជាម្ចាស់ថ្មីរបស់ក្រុមហ៊ុន Twitter ក្នុងទំហំទឹកប្រាក់ ៤៤ពាន់លានដុល្លារ កាលពីចុងខែតុលាកន្លងទៅ។ ពេលនោះការងារទីមួយរបស់លោក គឺបានបណ្តេញនាយកធំៗជាច្រើនរូបរបស់ Twitter ចេញពីក្រុមហ៊ុនភ្លាមៗតែម្ដង។

ប៉ុន្មានថ្ងៃក្រោយមក ប្រធានជាន់ខ្ពស់សំខាន់ៗបីបួននាក់ទៀតរបស់ Twitter ក៏បានប្រកាសលាឈប់បណ្តាក់គ្នាផងដែរ ដែលបានធ្វើឱ្យលោក Elon Musk ព្រមានពីការដួលរលំរបស់ក្រុមហ៊ុននេះតែម្តង ខណៈទ្រព្យសម្បត្តិរបស់លោកក៏បានរអិលធ្លាក់ចុះយ៉ាគំហុកផងដែរ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ ក្នុងចំណោមអ្នកដែលលាឈប់ពី Twitter គឺជាប្រធានមន្រ្តីសន្តិសុខ និងប្រធានមន្រ្តីឯកជនភាពជាដើម ដែលបានធ្វើឱ្យអាជ្ញាធរអាមេរិកមានការបារម្ភថាបណ្តាញសង្គមនេះនឹងមានហានិភ័យ ក្នុងការបំពានច្បាប់។

ការព្យាករមួយធ្វើឡើងដោយភ្នាក់ងារស្រាវជ្រាវទីផ្សារ Insider Intelligence បានបង្ហាញកាលពីសប្តាហ៍មុនថា អ្នកប្រើប្រាស់ប្រមាណ ៣០លាននាក់ ត្រូវបានរំពឹងថា នឹងចាកចេញពី Twitter ក្នុងរយៈពេល២ឆ្នាំទៀត ដោយសារតែបញ្ហាបច្ចេកទេស និងមាតិកាមិនល្អ ក្រោយការចូលកាន់កាប់របស់មហាសេដ្ឋីលេខ១ពិភពលោករូបនេះ៕

អត្ថបទ ៖ នៅ សំភី




អត្ថបទបន្ទាប់


TikTok ចង់បំបែកខ្លួនចេញពីក្រុមហ៊ុនមេ ByteDance ក្រោយអាមេរិកព្រមានបិទមិនឲ្យប្រើប្រាស់

ព័ត៌មាន
TikTok ដែលជាបណ្តាញសង្គមវីដេអូខ្លីៗដ៏ពេញនិយមបំផុតមួយ បាននិងកំពុងប៉ុនប៉ងដកខ្លួនកាន់តែឆ្ងាយចេញពីក្រុមហ៊ុនមេ ByteDance ដែលមានមូលដ្ឋាននៅ…

ហ្វីលីពីនបន្តកាត់បន្ថយពន្ធទៅលើអង្ករនាំចូល និងមុខទំនិញម្ហូបអាហារផ្សេងទៀតដើម្បីទប់ទល់នឹងអតិផរណា

ព័ត៌មាន
ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បានអនុម័តយល់ព្រមតាមការផ្ដល់យោបល់របស់ក្រសួងសេដ្ឋកិច្ច ដើម្បីបន្តរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ