បច្ចេកវិទ្យា

រដ្ឋាភិបាលឥណ្ឌូនេស៊ី បិទខ្ទប់គេហទំព័រ X.com របស់មហាសេដ្ឋី Elon Musk ដោយសារ Domain ដូចគេហទំព័រអាសអាភាស


ក្រសួងទំនាក់ទំនង និងព័ត៌មានរបស់ឥណ្ឌូនេស៊ី ថ្មីៗនេះ បានសម្រេចបិទខ្ទប់គេហទំព័រ X.com របស់មហាសេដ្ឋី Elon Musk ដែលទើបតែកម្លាយថ្មីពីគេទំព័រ Twitter ក្រោមហេតុផលថា Domain របស់គេទំព័រនេះ គឺមានដូចជា Domain ដែលត្រូវបានប្រើដោយសារគេហទំព័រ ដែលមិនត្រឹមត្រូវតាមច្បាប់របស់ប្រទេសឥណ្ឌូនេស៊ី ពោលគឺដូចទៅនឹងប្រភេទ Domain ដែលធ្លាប់មានផ្សាយនូវមាតិកាអាសអាភាស និងល្បែងជាដើម។ នេះបើតាមសេចក្ដីរាយការណ៍មួយដោយសារព័ត៌មាន Aljazeera។
2023-07-25T023028Z_2038367044_RC2Q92AYBLQ7_RTRMADP_3_TWITTER-MUSK-LOGO-TRADEMARK-1690331850
ដោយ

លោក Usman Kansong អគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈ​នៃក្រសួង ទំនាក់ទំនង និងព័ត៌មានរបស់ឥណ្ឌូនេស៊ី បាននិយាយថា រដ្ឋាភិបាលបានទាក់ទងជាមួយ គេហទំព័រ X.com ដើម្បីបញ្ជាក់អំពីលក្ខណៈនៃ​គេហទំព័រនេះរួចហើយ ហើយ​ខាងតំណាងក្រុមហ៊ុន​នឹងផ្ញើលិខិត​មកកាន់រដ្ឋាភិបាលវិញ ដើម្បីបញ្ជាក់ថា X.com គឺត្រូវបានប្រើប្រាស់​ដោយ​បណ្ដាញសង្គម Twitter។

ការបិទខ្ទប់របស់​រដ្ឋាភិបាលឥណ្ឌូនេស៊ីនេះ គឺបានធ្វើឲ្យពលរដ្ឋ​ឥណ្ឌូនេស៊ី មិនអាច​ចូលទៅប្រើប្រាស់​បណ្ដាញសង្គម X ដែលជាឈ្មោះថ្មីរបស់ Twitter នោះបានឡើយ ខណៈដែលតាមរបាយការណ៍បង្ហាញថា ប្រទេសនេះ មានអ្នកប្រើប្រាស់បណ្ដាញសង្គមនេះដល់ទៅ ២៤លាននាក់ នៃចំនួន​ប្រជាជនសរុប​២៧០លាននាក់។

សូមបញ្ជាក់ថា នៅដើមសប្ដាហ៍នេះ លោក Elon Musk ដែលជាម្ចាស់របស់ Twitter បានប្រកាសថា ពីការ​ផ្លាស់ប្ដូរឈ្មោះថ្មីរបស់ Twitter ទៅជា X វិញ ដែលវាជាផ្នែកមួយនៃការធ្វើការកែប្រែម៉ាកយីហោ​របស់បណ្ដាញសង្គមដ៏មានឥទ្ធិពលមួយនេះ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ADB អនុម័តកម្ចី៤០លានដុល្លារ សម្រាប់កំណែទម្រង់សំខាន់ៗក្នុងការផ្តល់សេវានៅកម្ពុជា

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន ៤០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក…

ថែមជូនសាំង ៥០ លីត្រភ្លាមៗជាមួយសេវាបង់រំលស់រថយន្តជាមួយ អេ អឹម ខេ

ព័ត៌មាន
ការផ្ដល់ជូនពិសេសជាមួយសេវារំលស់រថយន្តរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ អតិថិជននឹងទទួលបានការថែមជូនសាំង ៥០លីត្រភ្លាមៗ!! លើសពីនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ