អត្ថបទក្រុមហ៊ុន

ថែមជូនសាំង ៥០ លីត្រភ្លាមៗជាមួយសេវាបង់រំលស់រថយន្តជាមួយ អេ អឹម ខេ


ការផ្ដល់ជូនពិសេសជាមួយសេវារំលស់រថយន្តរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ អតិថិជននឹងទទួលបានការថែមជូនសាំង ៥០លីត្រភ្លាមៗ!! លើសពីនេះទៅទៀតគឺយើងមិនតម្រូវអោយដាក់វត្ថុបញ្ចាំដូចជា ដីធ្លី ផ្ទះសម្បែង…នោះទេ។ ជាមួយសេវាបង់រំលស់របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលផ្ដល់ភាពងាយស្រួល រហ័ស អត្រាការប្រាក់សមរម្យ ការបង់សងមានភាពបត់បែនងាយស្រួល និងផ្ដល់ទំនុកចិត្តដល់អតិថិជនគ្រប់រូប។
ថែមជូនសាំង ៥០ លីត្រភ្លាមៗជាមួយសេវាបង់រំលស់រថយន្តជាមួយ អេ អឹម ខេ

របៀបស្នើសុំ៖

លោកអ្នកគ្រាន់តែជ្រើសរើសប្រភេទរថយន្តដែលអ្នកពេញចិត្ត រួចទាក់ទងមកកាន់សេវាអតិថិជនរបស់ អេ អឹម ខេដើម្បីដាក់ពាក្យតាមរយៈ៖

- ហ្វេសប៊ុកផេក AMK អេ អឹម ខេ

- 023 220 202 / 1800 200 200 (ឥតគិតថ្លៃ)

- ឬ អញ្ជើញមកកាន់ការិយាល័យណាមួយរបស់ អេ អឹម ខេ ដែលនៅជិតលោកអ្នកបំផុត។

លក្ខខណ្ឌតម្រូវ

* អតិថិជនត្រូវមានអាយុចាប់ពី ១៨ ដល់ ៧០ ឆ្នាំ

* ជាប្រជាជនកម្ពុជាស្របច្បាប់

* មានអាស័យដ្ឋានអចិន្រ្តៃយ៍ ឬទីតាំងអាជីវកម្ម/កសិដ្ឋាននៅតំបន់ប្រតិបត្តិការ

* មានមុខរបរច្បាស់លាស់ និងមានលំហូរសាច់ប្រាក់រឹងមាំ

* រថយន្តថ្មី ឬមួយទឹក (ទាំងផ្លាកលេខ និងក្រដាសពន្ធមួយទឹកដែលនាំចូល)

ឯកសារតម្រូវ

- ឯកសាបញ្ជាក់អត្តសញ្ញាណជាតិខ្មែរ / ឯកសារបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច

- ឯកសារផ្សេងៗដែលបញ្ជាក់ពីប្រាក់ចំណូល និងចំណាយរបស់គ្រួសារ ឬ អាជីវកម្ម

- និងឯកសារពាក់ព័ន្ធផ្សេងទៀតតាមការស្នើសុំ

ប្រសិនបើមានចម្ងល់លើសេវាបង់រំលស់ម៉ូតូ សូមទូរស័ព្ទមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ ០២៣ ២២០ ២០២/១៨០០ ២០០ ២០០ (ឥតគិតថ្លៃ)។

***សម្គាល់៖ លោកអ្នកនឹងទទួលបានសាំង ៥០លីត្រ ក្រោយពេលកម្ចីត្រូវបានអនុម័តជោគជ័យ៕

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ​ និងសម្បូរបែប​ ដល់អតិថិជនគ្រប់រូប​ និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ អេ អឹម ខេ ប្រកាន់ខ្ជាប់នូវការអនុវត្តការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ និងការការពារអតិថិជន ដោយបានបម្រើការជូនដល់អតិថិជនរាប់លាននាក់។​ ​បេសកកម្មរបស់ អេ អឹម ខេ គឺស្នូលនៃប្រតិបត្តិការ ដែលផ្តោតលើការបង្កើតឥទ្ធិពលឋិតថេរនៅក្នុងសហគមន៍ តាមរយៈការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងការគាំទ្រដល់កំណើនសេដ្ឋកិច្ច។




អត្ថបទបន្ទាប់


រដ្ឋាភិបាលឥណ្ឌូនេស៊ី បិទខ្ទប់គេហទំព័រ X.com របស់មហាសេដ្ឋី Elon Musk ដោយសារ Domain ដូចគេហទំព័រអាសអាភាស

ព័ត៌មាន
ក្រសួងទំនាក់ទំនង និងព័ត៌មានរបស់ឥណ្ឌូនេស៊ី ថ្មីៗនេះ បានសម្រេចបិទខ្ទប់គេហទំព័រ X.com របស់មហាសេដ្ឋី Elon Musk ដែលទើបតែកម្លាយថ្មីពីគេទំព…

សម្តេចតេជោ ហ៊ុន សែន ថា នាយករដ្ឋមន្ត្រីថ្មីអាចនឹងជួបកម្មករកម្មការិនីជំនួសនាយករដ្ឋមន្ត្រីចាស់

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាចាំផ្ទះបានសម្រេចលើកពេលជួបសំណេះសំណាលជាមួយកម្មករកម្មការិនី ដែលសម្តេចបានសន្យាថានឹងជួបនៅក្រោយថ្ងៃបោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ