រលកកម្តៅ

ប្រជាជនរាប់លាននាក់នៅអាស៊ីខាងត្បូង និងអាស៊ានកំពុងរងគ្រោះដោយសាររលកកម្តៅ


សារព័ត៌មានបរទេសនានារាប់ចាប់ពីបង់ក្លាដែស ឥណ្ឌា ថៃ ហ្វីលីពិន ជាដើមសុទ្ធ តែរាយការណ៍ពីផលប៉ះពាល់ដែលបង្កឡើងដោយរលកកម្តៅមកលើវិស័យនានារាប់ចាប់តាំងពីវិស័យអប់រំ សុខាភិបាល សង្គម និងសេដ្ឋកិច្ច។ រលកកម្តៅនៅទីក្រុងបាងកក ប្រទេសថៃ កាលពីប៉ុន្មានថ្ងៃមុន ត្រូវបានគេរាយការណ៍ថា បានកើនឡើងដល់៥២អង្សាសេ ដោយបានឆក់យកអាយុជីវិតរបស់មនុស្សយ៉ាងហោចណាស់៣០នាក់។
រលកកម្តៅ
ដោយ

ប្រជាជនរាប់លាននាក់នៅទូទាំងអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ត្រូវបានគេរាយការណ៍ថា បាននិងកំពុងបន្តរស់នៅក្រោមការគំរាមកំហែងដោយរលកកម្តៅដ៏ក្តៅនៅសប្តាហ៍ចុងក្រោយនៃខែមេសា ឆ្នាំ២០២៤។ សារព័ត៌មានបរទេសបានរាយការណ៍ថា កម្តៅក្តៅខ្លាំងបានបង្ខំឱ្យសាលារៀនទូទាំងប្រទេសបង់ក្លាដែស និងហ្វីលីពីន ត្រូវផ្អាកការសិក្សាជាបណ្តោះអាសន្ន ហើយបានជំរុញឱ្យរដ្ឋាភិបាលចេញការព្រមានពីការកើនឡើងកម្តៅ។

សម្រាប់ប្រទេសថៃ ឯណោះវិញ កាលពីសប្តាហ៍មុនបានចេញការព្រមានថ្មី បន្ទាប់ពីសន្ទស្សន៍កម្ដៅក្នុងទីក្រុងបាងកក ឡើងដល់៥២អង្សាសេ ស្របពេលដែលរដ្ឋាភិបាលថៃ បាននិយាយថា ជំងឺដាច់សរសៃឈាមក្នុងខ្លួនបានសម្លាប់មនុស្សយ៉ាងតិច៣០នាក់រួចទៅហើយនៅឆ្នាំនេះ។ ក្រៅពីបញ្ហាសុខភាព ខាងនាយកដ្ឋានឧតុនិយមថៃ បានអះអាងថា ប្រសិនបើសីតុណ្ហភាពបន្តឡើងថែមទៀត នោះវានឹងប៉ះពាល់ដល់ផលិតកម្មកសិកម្មអាហារ ដូច្នេះវានឹងជះឥទ្ធិពលបន្ថែមទៀតដល់ប្រទេស និងជីវភាពរបស់ពលរដ្ឋថៃ។

ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍នេះ អង្គការសហប្រជាជាតិបាននិយាយនៅសប្តាហ៍នេះថា អាស៊ីអគ្នេយ៍ និងអាស៊ីខាងត្បូង គឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារគ្រោះទឹកជំនន់ និងព្យុះកាលពីឆ្នាំ២០២៣ ប៉ុន្តែនៅក្នុងឆ្នាំនេះ គឺត្រូវរងនឹងបញ្ហាមួយទៀត គឺរលកកម្តៅ ដែលជាមូលហេតុចម្បងនៃការស្លាប់ និងការខាតបង់សេដ្ឋកិច្ច។

នៅក្នុងប្រវត្តិ៣០០ឆ្នាំកន្លងមកនេះ គ្រោះនៃការកើនឡើងកម្តៅនៅក្នុងឆ្នាំ២០២៤នេះ គឺជាគ្រោះលើកទី៦ហើយ ខណៈដែលមានសេចក្តីរាយការណ៍ថា ប្រភពទឹក និងទំនប់មួយចំនួនមានការរីងស្ងួត។

ដោយឡែកនៅហ្វីលីពីនឯណោះវិញ កម្តៅបានហក់ឡើងដល់កម្រិត៥០អង្សាសេ ដែលបានឱ្យមានការរលាកស្បែក និងបញ្ហាសុខភាពមួយចំនួន ស្របពេលដែលរដ្ឋាភិបាលបានប្រកាសឲ្យកូនស្រិសជិត៤លាននាក់ សម្រាករៀននៅផ្ទះ ក្រោយរលកកម្តៅត្រូវបានគេព្យាករថា នឹងបន្តកើនឡើងថែមទៀតរហូតដល់៥២អង្សាសេ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិគ្រួសារចិន នៅសិង្ហបុរីធ្លាក់ចុះ ក្រោយមានការបង្ក្រាបការលាងលុយកខ្វក់

ព័ត៌មាន
ក្រោយមានការបង្ក្រាបយ៉ាងចាស់ដៃពីរដ្ឋាភិបាលសិង្ហបុរី ទៅលើពលរដ្ឋចិន មួយចំនួន ពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់កាលពីឆ្នាំមុនរួចមក គេសង្កេតឃើញថា…

សហគ្រិនខ្មែរប្រកាសបូកបន្ថែមកញ្ចប់ជំនួយជួយសហគ្រិនបង្កើនការប្រកួតប្រជែង និងសម្រេចបាននូវវិសាលភាព

ព័ត៌មាន
កាលពីពេលថ្មីៗនេះ សហគ្រិនខ្មែរ បានប្រកាសបើកកម្មវិធីដ៏ថ្មីសន្លាងមួយទៀតដែលហៅថា “កញ្ចប់ជំនួយសហគ្រិនខ្មែរ++” ដែលមានគោលបំណងជួយសហគ្រិនក្នុងស្រុក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ