អាកាសធាតុឡើងកម្ដៅ

កម្ពុជាមិនមានផែនការផ្អាក ឬកាត់បន្ថយម៉ោងសិក្សានៅអំឡុងអាកាសធាតុឡើងកម្ដៅ ដូចបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាននោះទេ


រលកកម្តៅនៅក្នុងសប្តាហ៍ចុងក្រោយនៃខែមេសា ឆ្នាំ២០២៤ នេះ ពុំទាន់ធ្វើឱ្យមានផលប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្សដែលរៀននៅក្នុងសាលារបស់រដ្ឋនៅឡើយទេ។ ស្ថិតនៅក្នុងស្ថានភាពនេះមន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡាបានគូសបញ្ជាក់ថា ក្រសួងមិនមានផែនការផ្អាក ឬកាត់បន្ថយម៉ោងសិក្សានោះទេ ស្របពេលរដូវវស្សាខិតជិតចូលមកដល់។ យ៉ាងណាក៏ដោយ ក្រសួងអប់រំប្តេជ្ញាបង្កើនការយកចិត្តទុកដាក់ និងតាមដានស្ថានការណ៍វិវត្តន៍ពាក់ព័ន្ធការឡើងកម្តៅនេះ។បញ្ហាអាកាសឡើងកម្តៅខ្លាំងនេះបានបង្ខំឱ្យប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានបានផ្អាកការសិក្សា និ
អាកាសធាតុឡើងកម្ដៅ
ដោយ

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ខេមបូណូមីសថា នៅអំឡុងពេលកម្ពុជា កំពុងរងនូវឥទ្ធិពលនៃការកើនឡើងកម្តៅនៅមួយរយៈកន្លងមកនេះ ក្រសួងអប់រំបានសង្កេតឃើញលោកគ្រូ អ្នកគ្រូ នៅតាមសាលានានា ក្រោមការសហការជាមួយអាណាព្យាបាលបានដោះស្រាយបញ្ហាបន្ទាន់ជាបន្តបន្ទាប់តាមរយៈការបំពាក់នូវកង្ហារ និងបាញ់ទឹកនៅក្នុងបរិវេណសាលាជាជាដើម។ បើតាមអ្នកនាំពាក្យរូបនេះ ការកើនឡើងកម្តៅបច្ចុប្បន្នមិនទាន់ឈានដល់កម្រិត ដែលអាចបង្កជាហានិភ័យនោះទេ ពោលគឺស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន។ កត្តានេះ គូបផ្សំរដូវវស្សាខិតជិតចូលមកផងនោះ ដូច្នេះក្រសួងពុំទាន់មានការណែនាំណាមួយឱ្យផ្អាក ឬកាត់បន្ថយម៉ោងសិក្សា ឬបិទសាលារៀននោះទេ ប៉ុន្តែក្រសួងនឹងបន្តពិនិត្យមើល ព្រមទាំងដាក់ចេញផែនការនៅតាមសាលានីមួយៗនាពេលខាងមុខបន្ថែមទៀត។

បើតាមលោកជំទាវ ឃួន វិច្ឆិកា នៅអំឡុងអាកាសធាតុឡើងកម្តៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់សិស្សានុសិស្សត្រូវទទួលទានអាហារ និងទឹកស្អាតឱ្យបានគ្រប់គ្រាន់ ក៏ដូចជានៅក្រោមម្លប់ពេលសម្រាកក្រោយម៉ោងសិក្សាជាដើម។

ជុំវិញបញ្ហានេះដែរ លោក ម៉ិច សីហា នាយកវិទ្យាស្ថានអន្តរជាតិ អាយឃី សង្កេតឃើញថា សាលារដ្ឋមួយចំនួនបច្ចុប្បន្នមានបំពាក់កង្ហារ និងមានបង្អួចត្រឹមត្រូវ ដែលអាចធ្វើឱ្យមានខ្យល់ចេញចូលគ្រប់គ្រាន់។ បើតាមអ្នកជំនាញក្នុងវិស័យអប់រំរូបនេះ ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នគណៈគ្រប់គ្រងសាលារដ្ឋ ក៏បានជួយសម្រួលដល់ផ្នែកខ្លះនៃការសិក្សារបស់សិស្សផងដែរ តាមរយៈការអនុញ្ញាតឱ្យយកកូនកង្ហារចូល ដែលនេះជាផ្នែកមួយជួយសម្រួលដល់ការសិក្សារបស់ពួកគេនៅក្នុងអំឡុងសីតុណ្ហភាពក្ដៅនេះ។ បើតាមអ្នកជំនាញរូបនេះ ការកើនឡើងកម្តៅអាចបង្កផលប៉ះពាល់ដល់កុមារ ហើយក្រសួងគួរយកចិត្តទុកដាក់ខ្ពស់តាមរយៈការដាក់ចេញយន្តការនានា ពិសេសត្រូវពិនិត្យលើកញ្ចប់ថវិកាដែលក្រសួងទម្លាក់ទៅត្រូវបានប្រើប្រាស់ត្រឹមត្រូវដែរឬទេ។

បញ្ហារលកកម្តៅមានការកើនឡើងខ្លាំងនៅឆ្នាំនេះ បានធ្វើឱ្យបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ដាក់ចេញនូវវិធានការបន្ទាន់ ដោយផ្អាកកម្មវិធីសិក្សាជាបណ្ដោះអាសន្ន ដើម្បីបង្ការផលប៉ះពាល់ដល់សុខភាពរបស់សិស្សានុសិស្ស ពិសេសកុមារតូចៗតែម្ដងដែលឆាប់ងាយរងគ្រោះ។ ជាក់ស្តែងនៅប្រទេសហ្វីលីពីន ដែលរលកកម្តៅបានកើនឡើងដល់៥០អង្សាសេ បានអនុញ្ញាតឱ្យសិស្សានុសិស្សសម្រាករៀននៅផ្ទះ ខណៈនៅថៃ ដែលជាប្រទេសក្បែរខាងកម្ពុជានោះវិញ រលកកម្តៅដែលបានហក់ឡើងដល់៥២អង្សាសេ បានឆក់យកអាយុជីវិតរបស់ប្រជាពលរដ្ឋយ៉ាងតិច៣០នាក់។

គួរបញ្ជាក់ថា បើតាមការព្យាករក្រសួងធនធានទឹក និងឧតុនិយម នៅអំឡុងដើមសប្ដាហ៍ទី២នៃខែឧសភានេះ សីតុណ្ហភាពនៅកម្ពុជានឹងធ្លាក់ចុះទាប ក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ឡើងវិញ៕

អត្ថបទ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហគ្រិនខ្មែរប្រកាសបូកបន្ថែមកញ្ចប់ជំនួយជួយសហគ្រិនបង្កើនការប្រកួតប្រជែង និងសម្រេចបាននូវវិសាលភាព

ព័ត៌មាន
កាលពីពេលថ្មីៗនេះ សហគ្រិនខ្មែរ បានប្រកាសបើកកម្មវិធីដ៏ថ្មីសន្លាងមួយទៀតដែលហៅថា “កញ្ចប់ជំនួយសហគ្រិនខ្មែរ++” ដែលមានគោលបំណងជួយសហគ្រិនក្នុងស្រុក…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ផ្តល់អនុសាសន៍៩ចំណុចសំខាន់ៗ ដើម្បីរួមចំណែកជួយកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ

ព័ត៌មាន
ភ្នំពេញ៖ នាសិក្ខាសាលាស្តីពី «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប» នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ