វិស័យធនាគារ

ធនាគារនានាទូទាំងពិភពលោកប្រឈមហានិភ័យថ្មីៗ ខណៈសហរដ្ឋអាម៉េរិកបន្ថែមទណ្ឌកម្មលើរុស្ស៊ី


បញ្ហាសង្គ្រាមរបស់ប្រទេសរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន ដែលគ្មានសញ្ញាបង្ហាញថា នឹងបញ្ចប់នៅពេលណាឱ្យប្រាកដនោះ កំពុងធ្វើឱ្យធនាគារនានាទូទាំងពិភពលោកងាយរងគ្រោះដោយសារហានិភ័យថ្មីៗ ខណៈដែលសហរដ្ឋអាម៉េរិកបន្ថែមទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី និងរឹតបន្តឹងការនាំចេញនៅថ្ងៃអនាគតដ៏ខ្លីខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times។
វិស័យធនាគារ
ដោយ

របាយការណ៍មួយរបស់ Congressional Research Service (CRS) ដែលជាវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយសាធារណៈនៃសភាអាម៉េរិក បានបង្ហាញថា ចាប់តាំងពីប្រទេសរុស្ស៊ី បានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចធំបំផុតទី១របស់ពិភពលោកទាំងផ្នែកសេដ្ឋកិច្ច និងយោធា បានដាក់ទណ្ឌកម្មលើបុគ្គល ក្រុមហ៊ុន និងអង្គភាពនានាសរុបយ៉ាងតិច៣,៥០០នាក់-ស្ថាប័ន ដោយក្នុងនោះរួមមានទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ផងដែរ។

ទណ្ឌកម្មទាំងនេះដាក់បម្រាមលើធនាគារធំៗភាគច្រើនរបស់ប្រទេសរុស្ស៊ី មិនឱ្យធ្វើប្រតិបត្តិការទូទាត់ជាប្រាក់ដុល្លារអាម៉េរិក ឬជាមួយអង្គភាពនានារបស់សហរដ្ឋអាម៉េរិក។ លើសពីនេះ សហរដ្ឋអាម៉េរិក ក៏បានពង្រីកវិធានការរឹតបន្តឹងការនាំចេញផងដែរក្នុងគោលបំណងធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី ដួលងើបមិនរួច។

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុន ផលិតបានប្រព័ន្ធអ៊ីនធឺណិតឥតខ្សែល្បឿនលឿន 6G ដំបូងបង្អស់របស់ពិភពលោក ដើរលឿនជាងអ៊ីនធឺណិត 5G ដល់ទៅ៥០០ដង

ព័ត៌មាន
សម្ព័ន្ធក្រុមហ៊ុនមួយនៅក្នុងប្រទេសជប៉ុន បានប្រកាសថា ខ្លួនបង្កើតបានប្រព័ន្ធអ៊ីនធឺណិតឥតខ្សែល្បឿនលឿន 6G ដំបូងបង្អស់របស់ពិភពលោក ដែលមានសមត្ថភាពប…

តើព្រែកជីកវែងបំផុតទាំង៧ របស់ពិភពលោកមានឈ្មោះអ្វីខ្លះ និងស្ថិតនៅប្រទេសណាខ្លះ?

ព័ត៌មាន
ព្រែកជីក គឺជាមធ្យោបាយផ្លូវទឹកមួយដ៏សំខាន់ ដែលត្រូវបានគេបង្កើតឡើងសម្រាប់ការដឹកជញ្ជូន, គ្រប់គ្រងគ្រោះទឹកជំនន់, ការបង្ហូរទឹក និងប្រព័ន្ធធារាស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ