វិស័យកសិកម្ម

វៀតណាមរកចំណូលបានជិត២ពាន់លានដុល្លារ ពីការនាំចេញបន្លែ និងផ្លែឈើ នៅ៤ខែឆ្នាំនេះ


ត្រឹមតែរយៈពេល ៤ខែដើមឆ្នាំ២០២៤ វៀតណាម ដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជា បាននាំចេញបន្លែ និង ផ្លែឈើទៅកាន់ទីផ្សារអន្តរជាតិ មានទឹកប្រាក់រហូតដល់ទៅជិត២ពាន់លានដុល្លារអាម៉េរិក ដោយកើនឡើងជិត៣៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News។
វិស័យកសិកម្ម
ដោយ

វៀតណាមដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជា អាចរកចំណូលបានជិត២ពាន់លានដុល្លារអាម៉េរិក ពីការនាំចេញបន្លែនិងផ្លែឈើទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៤ ដោយមានការកើនឡើងជិត៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គ្រាន់តែនៅក្នុងខែមេសា ការនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាម ត្រូវបានគេប៉ាន់ប្រមាណថាឈានដល់ ៥៤០លានដុល្លារអាម៉េរិក កើនឡើងប្រមាណ១៥% បើធៀបនឹងខែមីនា និងកើនឡើងប្រមាណ៣៨%ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍បឋមរបស់អគ្គនាយកដ្ឋានគយវៀតណាម។

ទីផ្សារគោលដៅធំៗបំផុត ដែលវៀតណាម បាននាំចេញបន្លែ ផ្លែឈើ រួមមាន ចិន អាម៉េរិក កូរ៉េ កម្ពុជា និង ប្រទេសថៃ។

ទីភ្នាក់ងារពាណិជ្ជកម្មបរទេសដែលស្ថិតក្រោមចំណុះក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសវៀតណាម និយាយថា ខ្លួនរំពឹងថា ការនាំចេញបន្លែ និងផ្លែឈើរួមទាំងទុរេនផងនឹងកើនឡើងកាន់តែច្រើនបន្ថែមទៀតនៅឆ្នាំនេះ។ តាមការរំពឹងទុក ផលិតផលកសិកម្មរបស់វៀតណាមចំនួន៤មុខបន្ថែមទៀត នឹងត្រូវនាំចេញជាផ្លូវការទៅកាន់ប្រទេសចិន រួមមានរុក្ខជាតិឱសថ ដូង ផ្លែឈើបង្កក និងឪឡឹក។

លើសពីនេះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃប្រទេសវៀតណាម បានព្យាករថា ឧស្សាហកម្មបន្លែ និងផ្លែឈើនឹងបន្តសាងកំណត់ត្រាថ្មីនៅឆ្នាំនេះ ជាមួយនឹងការរំពឹងទទួលបានចំណូលពីការនាំចេញ ចន្លោះពី៦ទៅ៦,៥ពាន់លានដុល្លារអាម៉េរិក ដោយកើនឡើង១៥%បើធៀបនឹងឆ្នាំមុន។

ដោយឡែក រយៈពេល៤ខែដើមឆ្នាំ២០២៤ នេះ វៀតណាមបាននាំចូលបន្លែ និងផ្លែឈើពីប្រទេសនានាមានតម្លៃសរុបជាង៦៤២លានដុល្លារ កើនឡើងជាង១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន​។ ជាមួយគ្នានេះគ្រាន់តែនៅក្នុងខែមេសា ប្រទេសក្បែរខាងកម្ពុជាមួយនេះ បាននាំចូលបន្លែ និងផ្លែឈើបានឈានដល់ជិត១៥០លានដុល្លារអាម៉េរិក៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


IMF ព្យាករថា ក្រុមប្រទេស G7 នឹងមានកំណើនសេដ្ឋកិច្ចទាបជាងក្រុមប្រទេស BRICS

ព័ត៌មាន
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានព្យាករណ៍ថា នៅក្នុងឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចសម្រាប់ក្រុមប្រទេសមានសេ…

ថៃបន្តលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចររុស្ស៊ី ខណៈថៃអាចនឹងជួបរដូវកាលធ្លាក់ចុះភ្ញៀវទេសចរ

ព័ត៌មាន
រដ្ឋាភិបាលថៃ បានសម្រេចបន្តការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចររុស្ស៊ី រហូតដល់ខែកក្កដា ខណៈដែលការប្រណាំងទេសចរណ៍ក្នុងតំបន់កំពុងឡើងកម្ដៅកាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ