ទំហំពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី

ការនាំចេញទំនិញកម្ពុជាទៅសិង្ហបុរី កើនឡើងដល់ទៅជាង ៥៥៤% នៅ៧ខែឆ្នាំនេះ ជាកម្រិតកំណើនខ្ពស់បំផុត


ស្ថិតិពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរីសម្រេចបានក្នុងទំហំជាង ៤៤៨លានដុល្លារ នៅ៧ខែដំបូងឆ្នាំ២០២៣ កើនឡើងរហូតដល់ ៥៥៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដែលមានត្រឹមតែជាង ៦៨លានដុល្លារ ប៉ុណ្ណោះ។ ចំណែកការនាំចូលទំនិញពីសិង្ហបុរីមកកម្ពុជាវិញ បានដាំក្បាលចុះយ៉ាងគំហុកពីជាង២ពាន់លានដុល្លារ នៅ៧ខែឆ្នាំ២០២២ មកនៅត្រឹមជាង ៤៤៣លានដុល្លារ នៅ៧ខែដំបូងឆ្នាំនេះ ដែលមានការធ្លាក់ជាង៨២%។
ទំហំពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី
ដោយ

ក្រុមអ្នកជំនាញសេដ្ឋកិច្ច អះអាងថា កត្តាដែលជំរុញកំណើននាំចេញរបស់កម្ពុជាទៅសិង្ហបុរី ដោយសារតែប្រទេសនេះមានតម្រូវការទំនិញច្រើនពីកម្ពុជា គួបផ្សំប្រទេសទាំងពីរស្ថិតក្នុងក្របខណ្ឌកិច្ចព្រមព្រៀង RCEP ជាមួយគ្នាផងដែរ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា កម្ពុជា និងសិង្ហបុរី ជាសមាជិកអាស៊ានដូចគ្នា ហើយប្រទេសទាំងពីរ ក៏ស្ថិតក្នុងក្របខណ្ឌ កិច្ចព្រមព្រៀងRCEPផងដែរ ដែលកត្តានេះ បានធ្វើឱ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានភាពមមាញឹក ពិសេសការនាំចេញទំនិញពីកម្ពុជាទៅសិង្ហបុរីមានការកើនឡើងខ្លាំងយ៉ាងដូច្នេះ។

មិនតែប៉ុណ្ណោះ ស្របពេលដែលប្រទេសទាំងពីរ មានកិច្ចព្រមព្រៀងស្តីពីការមិនយកពន្ធត្រួតគ្នា (DTA) ទៀតសោតនោះ វាមិនត្រឹមតែជួយជំរុញការធ្វើពាណិជ្ជកម្មរទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្ដែក៏បានជួយលើកទឹកចិត្ត និងទាក់ទាញអ្នកវិនិយោគសិង្ហបុរីជាច្រើនឱ្យមកវិនិយោគផ្ទាល់នៅកម្ពុជាផងដែរ។
បើតាមអនុប្រធានសភាពាណិជ្ជកម្មរូបនេះ ទំនិញដែលកម្ពុជានាំទៅសិង្ហបុរី មួយចំនួនជាទំនិញឆ្លងកាត់ និងទំនិញមួយចំនួនទៀត ជាទំនិញបំពេញតម្រូវការក្នុងប្រទេសសិង្ហបុរី ដោយក្នុងនោះទំនិញសក្តានុពលដែលកម្ពុជានាំទៅសិង្ហបុរី រួមមានផលិតផលវាយនភណ្ឌសម្លៀកបំពាក់ កាបូប និងស្បែកជើងគ្រឿងផ្គុំអគ្គិសនី និងផលិតកសិកម្ម និងកសិឧស្សាហកម្មមួយចំនួនផងដែរ។
ជុំវិញការនាំចេញទំនិញនេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមថា ក្រៅតែពីទីផ្សារសិង្ហបុរី ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារប្រទេសដទៃទៀត នឹងមានកាន់តែរីកចម្រើន និងប្រសើរឡើងនៅពេលខាងមុខ ពិសេសការនាំចេញទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន និងក្នុងក្របខណ្ឌ RCEPជាដើម។
សូមជម្រាបថា នៅ៧ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់សរុបជាង ២៧ពាន់លានដុល្លារធ្លាក់ចុះជាង ១៥% បើធៀបនឹងឆ្នាំមុន។ ក្នុងនោះការនាំចេញរបស់កម្ពុជាមានទំហំទឹកប្រាក់ជាង ១៣ពាន់លានដុល្លារធ្លាក់ចុះ ១,៨% ខណៈការនាំចូលពីទីផ្សារអន្តរជាតិមានទំហំជាង ១៤ពាន់លានដុល្លារ ធ្លាក់ចុះជាង២៥%។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


ចិនប្តេជ្ញាបន្តជួយកម្ពុជាអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងវិស័យសំខាន់ៗមួយចំនួនទៀត

ព័ត៌មាន
ចិនប្តេជ្ញាបន្តជួយគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ឧស្សាហកម្ម និងវិស័យសំខាន់ៗមួយចំនួនទៀត សំដៅជួយពង្រឹង និងពង្រ…

ហេតុអ្វីប្រទេសហ្វីលីពិនជាប្រជាជាតិមួយនៅអាស៊ាន ដែលកំពុងតែខ្វល់ខ្វាយខ្លាំងជាងគេលើបញ្ហាសន្តិសុខស្បៀង?

ព័ត៌មាន
ហ្វីលីពីនដែលជាប្រទេសផលិតអង្ករមួយនៅលើពិភពលោក ប៉ុន្តែប្រទេសដែនកោះមួយនេះនៅតែដាក់បញ្ហសន្តិសុខស្បៀងក្នុងប្រទេស គឺជាបញ្ហាចំបង ដើម្បីធានានិរន្តរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ